រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​នគរបាល​អន្តោប្រវេសន៍​ជា​បន្ត ក្រោយ​ពី​រូប​នាង​បាន​ចូល​ទៅ​ហូប​បាយ​នៅ​ក្នុង សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ដែល​ជា​សណ្ឋាគារ​លំដាប់ថ្នាក់​ផ្កាយ​៥​មួយ អស់​ទឹកប្រាក់ ចំនួន​២៥​ដុល្លារ ហើយ​ត្រូវ​បាន​ខាង​សណ្ឋាគារ​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ សាកសួរ និង​បែកធ្លាយ​រឿង​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​ទៀត​នោះ​។

ហេតុការណ៍​នេះ​ដែរ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់់ ខណ្ឌចម្ការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ចាប់​ឃាត់ខ្លួន មានឈ្មោះ EVANS CAROL ANN អាយុ​៤៧​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ PA5223771 ជា​ភ្ញៀវ​ទេសចរណ៍ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

មុន​ពេល​កើតហេតុ ស្ត្រី​ជា​ជនជាតិ អូស្ត្រាលី​ម្នាក់​ខាងលើ បាន​ចូល​ទៅ​ហូប​បាយ​នៅ​ក្នុ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា តែឯង ក្រោយ​ពី​ហូប​បាយ​រួច រាប់​ម៉ោង ហើយ​គេ​មិនឃើញ​នាង​ហៅ​ឲ្យ​គិ​យ​លុយ ឬ​ក៏​ដើរទៅ​ណា ឡើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ​បុគ្គលិក​សណ្ឋាគារ​ក៏​បាន​ដើរទៅ សួរនាំ និង​គិតលុយ​អស់​ចំនួន​២៥​ដុល្លារ តែ​នាង​មិន​មាន​លុយ​ឲ្យ​ទើប​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​នគរ បាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចុះ​មក​ដល់​នាំ​ខ្លួន​នាង​ទៅ​ធ្វើការ​សាកសួរ​។

ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច ឃាត់ខ្លួន​ស្ត្រី​ជា​ជនជាតិ​អូស្ត្រាលី​ម្នាក់​ខាងលើ​យក​មក​ដល់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ធ្វើការ​សួរនាំ​នោះ រូប​នាង​មិន​មាន​លុយ​មួយ​រៀល​ជាប់​នឹង​ខ្លួន​ឡើយ ហើយ​លិខិតឆ្លងដែន​របស់​នាង ក៏​ហួស​សុពលភាព​ចំនួន​២​ខែ​មក​ហើយ ទើប​សម្រេច​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​នគរបាល អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ជា​បន្ត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]