អាមេរិក៖ Floyd Mayweather Jr. នឹងត្រូវ "ខ្ទេចមុខ" ក្រោមថ្វីដៃរបស់ Khabib Nurmagomedov  បើកីឡាករទាំងពីរឡើងសង្វៀនប្រកួតគ្នាមែននោះ។ នេះជាសម្តីរបស់ប្រធានស្ថាប័នកីឡាក្បាច់គុនចម្រុះ UFC គឺលោក Dana White កាលពីម្សិលមិញ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយដែល Floyd ទំនងជាមិនហ៊ានទទួលនោះទេ។

ប្រធាន UFC លោក Dana White

គួរឱ្យដឹងថា កីឡាករកូនកាត់អាមេរិក-រុស្ស៊ី Khabib ដែលទើបតែឈ្នះ Conor McGregor ជាអ្នកបញ្ឆេះឱ្យមានពាក្យចចាមអារ៉ាមពីការប្រកួតដ៏ធំជាមួយ Mayweather បន្ទាប់ពីហៅឈ្មោះកីឡាករប្រដាល់អាជីពដែលមិនធ្លាប់ស្គាល់ពាក្យថាចាញ់រូបនេះក្តែងៗថាឱ្យហក់មក។

រីឯ Floyd ក៏មិននៅស្ងៀមយូរដែរ ដោយពន្លយពាក្យប៉ុន្មានម៉ាត់ដែរថាការប្រកួតរវាងកីឡាករមិនធ្លាប់បរាជ័យក្នុងអាជីពដូចគ្នា តែស្ថិតនៅក្នុងស្ថាប័នខុសគ្នានេះ ពិតជាអាចទៅរួច។

កីឡាករ Khabib Nurmagomedov

ទោះយ៉ាងណា ប្រធានស្ថាប័ន UFC បានចេញមុខអះអាងថា Khabib ច្បាស់ជាឈ្នះ ហើយវាជាការប្រកួតដ៏ពិបាកភ្នែកមើល ព្រោះ Floyd នឹងខ្ទេចមុខ។ ប៉ុន្តែលោកទទូចដាក់លក្ខខណ្ឌថា ការប្រកួតនេះអាចកើតឡើងបានលុះត្រាតែប្តូរពីការប្រកួតលក្ខណៈប្រដាល់ធម្មតា មកជាក្បាច់គុនចម្រុះក្នុងទ្រុង ៨ ជ្រុង

លោកបានបន្ថែមថា "លុយគឺនៅទីនេះ។ ឯងក៏ដឹង ខ្ញុំក៏ដឹង គ្រប់គ្នាសុទ្ធតែដឹង។ មកប្រកួតនៅ UFC។ ហៅទូរសព្ទមកខ្ញុំមក Floyd។ ឯងក៏ដឹងច្បាស់ថាធ្វើម៉េចទើបទៅរួចដែរ។ Call មកខ្ញុំមកបើឯងពិតជាចង់ចរចាឱ្យបានសាច់ការ"។ 

កីឡាករ Floyd Mayweather

គួរបញ្ជាក់ថា Floyd Mayweather Jr. ធ្លាប់ប្រកួត ៥០ ដងក្នុងស្ថាប័នប្រដាល់ ខណៈ Khabib ធ្លាប់ឡើងសង្វៀន ២៧ ដងក្នុងស្ថាប័នក្បាច់គុនចម្រុះ និងមិនធ្លាប់ភ្លក់រសជាតិចាញ់ដូចគ្នា៕

កីឡាករ Khabib Nurmagomedov
កីឡាករ Khabib Nurmagomedov (ឆ្វេង)
កីឡាករ Khabib Nurmagomedov
កីឡាករ Floyd Mayweather (ឆ្វេង)
កីឡាករ Floyd Mayweather (ឆ្វេង)
កីឡាករ Floyd Mayweather

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]