កំពង់ចាមៈ ប្រជាពលរដ្ឋ និង អ្នកដំណើរជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែល យុវជនម្នាក់ វ័យប្រមាណ២០ឆ្នាំ បានលោតទឹក សម្លាប់ខ្លួន ពីលើស្ពានគីសូណា ស្ថិតក្នុងក្រុងកំពង់ចាម នៅវេលាម៉ោង ៤ និង១០នាទី រសៀល ថ្ងៃទី១០ ខែមករានេះ ដោយបន្សល់ទុក តែសំបុត្រមួយច្បាប់។

សមត្ថកិច្ច បានឱ្យដឹងថា យុវជនខាងលើ ត្រូវបានគេស្គាល់ថា ឈ្មោះ រ័ត្ន រស់នៅភូមិកន្លែងចត ឃុំមាន ស្រុកអូររាំងឳ ខេត្តកំពង់ចាម បានលោតទឹកពីស្ពានគីសូណា ដោយបន្សល់ទុក សំបុត្រ មួយច្បាប់ រួមជាមួយម៉ូតូ មួយគ្រឿងម៉ាកស្តិប (Step) ពាក់ស្លាកលេខ សៀមរាប ១F-3265 និង ស្បែកជើងមួយគូតែប៉ុណ្ណោះ ហើយពេលនេះ គេពុំដឹងថា ជនរងគ្រោះខាងលើ ស្លាប់ ឬរស់នោះទេ សមត្ថកិច្ច រួមជាមួយក្រុមជំនាញ កំពុងតែស្រាវជ្រាវរក ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះទំនង ជាមានវិបត្តិស្នេហា ។

ទាក់ទងជាមួយករណីនេះ នៅក្នុងសំបុត្រ ដែលជនរងគ្រោះបន្សល់ទុក គ្រប់គ្រាន់នឹងបង្ហាញថា រូបគេសម្លាប់ខ្លួន ក៏ព្រោះតែ មានវិបត្តិស្នេហាមែន ។ ជនរងគ្រោះបានសរសេរ នៅក្នុងសំបុត្រដោយមានខ្លឹមសាររួមថា រូបគេ បានស្រលាញ់ប្តូរផ្តាច់ជាមួយនារីម្នាក់ ឈ្មោះ វី ប៉ុន្តែក្រោយមក នារីជាសង្សារ ក៏បានសុំបែកគ្នា ធ្វើឱ្យបុរសនោះ យល់ថា ការសុំបែកគ្នានេះ គឺបណ្តាលមកពីរូបគេ ធ្វើឱ្យឳពុកម្តាយ នារីជាសង្សារឈ្លោះគ្នា ហើយគេយល់ថា នារីជាសង្សារ ក៏នៅស្រលាញ់គេដែរ ប៉ុន្តែការបែកគ្នានេះ ជាការធ្វើឡើងដោយបង្ខំចិត្ត ។ ខ្លឹមសារលម្អិត យ៉ាងណានោះ មានតែបង្ហាញ នៅក្នុងសំបុត្រ ខាងក្រោម តែប៉ុណ្ណោះ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]