ភ្នំពេញ ៖ រថយន្តកូរ៉េចំណុះ ១,៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-1587 ដឹកម៉ាស៊ីនបែន បានក្រឡាប់ ផ្ងារជើងកណ្តាលផ្លូវ កាលពីវេលាម៉ោង ៨និង៤៥នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅ តាមផ្លូវ ៧មករា ក្នុងភូមិសិរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយគ្រោះថ្នាក់ ចរាចរនេះ បណ្តាលឲ្យអ្នកជិះពីក្រោយរងរបួសស្រាលម្នាក់ ។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តកូរ៉េនេះ ធ្វើដំណើរពីភ្នំពេញ ទៅភ្នំជីសូ ប៉ុន្តែបើកផ្លូវវាង តាមផ្លូវ៧មករា ហើយដល់កន្លែង កើតហេតុ ដោយសារតែម៉ាស៊ីនបែនយោលពីខាងក្រោយខ្លាំងពេក បណ្តាលឲ្យរេចង្កូតក្រឡាប់កណ្តាលផ្លូវ តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]