ភ្នំពេញ៖ តារាកំប្លែង នាយចេក កំពុងជួបទុក្ខធំត្រឹមមួយពព្រិចភ្នែកពេលម្តាយជាទីស្រលាញ់ត្រូវចាកចោល ទាំងសោកសៅបន្សល់ទុកតែអនុស្សាវរីយ៍ដែលធ្លាប់មានជាមួយគ្នាប៉ុណ្ណោះ មកទល់នឹងពេលនេះពិធីបុណ្យសពរបស់ម្តាយលោកតា ក៏បានចប់សព្វគ្រប់ហើយ។

នាយចេក បាត់បង់ម្តាយកាលពីពេលថ្មីៗនេះ

កាលពីយប់មិញបណ្តាអ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានអារម្មណ៍ក្តុកក្តួលពន់ពេក ក្រោយឃើញទឹកមុខពោរពេញដោយភាពទុក្ខសោក ក៏ដូចជាសកម្មភាពរបស់លោកតា តាមរយៈការLive វីដេអូនៅលើបណ្តាញសង្គម ក្នុងពិធីបូជាអ្នកម្តាយជាលើកចុងក្រោយ។

តាមខ្សែវីដេអូមួយនេះ បានធ្វើឲ្យមហាជនជាច្រើនអាណិតដល់លោកតាជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បាននាំគ្នាជួយចូលរួមរំលែកទុក្ខ និងផ្តល់ជាថវិកាមួយចំនួនដើម្បីចាត់ចែងពិធីបុណ្យ ព្រោះជីវភាពនៅក្នុងគ្រួសាររបស់លោកតាកំពុងជួបប្រទះការខ្វះខាត ពេលនេះម្តាយក៏ត្រូវចាកចោលខ្លួនទៀត។

ទឹកចិត្តរបស់ពួកគេបានធ្វើឲ្យតារាកំប្លែងរូបនេះ មានអារម្មណ៍ថាក្តុកក្តួល និងរំភើបនៅក្នុងចិត្តជាខ្លាំង ពេលឃើញបងប្អូនបណ្តាអ្នកគាំទ្រមានទឹកចិត្តយ៉ាងល្អបែបនេះ។ជាមួយគ្នានេះ លោកក៏មានតែលើកដៃសំពះ អរគុណទៅកាន់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា ម្តាយតារាកំប្លែង នាយចេក បានទទួលមរណភាពកាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅនេះ ដោយជរាពាធ រីឯពិធីបូជាបានធ្វើឡើងនៅលើផ្លូវខាងមុខផ្ទះរបស់លោកផ្ទាល់ ដោយសារមិនមានទីតាំងផ្ទះរបស់លោកតូចចង្អៀតពេក បើតាមការរៀបរាប់របស់តារាកំប្លែងរូបនេះ៕

សូមទស្សនវីដេអូខាងក្រោមនេះ

តារាកំប្លែង នាយចេក
តារាកំប្លែង នាយចេក
តារាកំប្លែង នាយចេក
តារាកំប្លែង នាយចេក
នាយចេក ក្នុងពិធីបូជាម្តាយ
នាយចេក ក្នុងពិធីបូជាម្តាយ
នាយចេក ក្នុងពិធីបូជាម្តាយ
នាយចេក ក្នុងពិធីបូជាម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក