វៀតណាម៖ កាលពីថ្មីៗនេះ នារីជនជាតិវៀតណាមម្នាក់មានឈ្មោះថា Tra Thi An Tram  មានមុខមាត់និងសម្រស់ដូចក្មេងអាយុ១០ឆ្នាំ បានធ្វើឲ្យកក្រើកបណ្តាញសង្គម នៅពេលដែលឃើញនាងធ្វើការ Live វីដេអូចេញពីគណនីផ្ទាល់ខ្លួន ប្រកាសប្រាប់មហាជនថា ក្នុងឆ្នាំថ្មីនេះនាងមានអាយុ២០ឆ្នាំហើយ ប៉ុន្តែគ្រាន់តែនាងមានកម្ពស់ត្រឹម ១ម៉ែត្រ២តឹកប៉ុណ្ណោះ។

រឿងរ៉ាវដ៏មិនគួរឲ្យជឿនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថានារីម្នាក់នេះមានរូបសម្រស់ដូចទៅនឹងក្មេងអាយុ១០ឆ្នាំ មិនសម២០ឆ្នាំនោះទេ។

ម៉្យាងវិញទៀតក្រោយពីនារីតូចច្រឡឹងរូបនេះ បកស្រាយរឿងរ៉ាវរបស់ខ្លួនរួច វីដេអូរបស់នាង ក៏ចាប់ផ្តើមមានការចែករំលែកច្រើនឡើងៗ ហួសពីការស្មានរហូតល្បីដល់សារព័ត៌មានប្រទេសកូរ៉េ និងប្រទេសចិនថែមទៀតផង។

នៅពេលនេះ គណនីហ្វេសប៊ុករបស់នាងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន រហូតមានអ្នក Follow ចំនួន ២០ម៉ឺននាក់ត្រឹមរយៈពេលដ៏ខ្លី៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

នារីវ័យ២០ឆ្នាំ
នារីវ័យ២០ឆ្នាំ
នារីវ័យ២០ឆ្នាំ
នារីវ័យ២០ឆ្នាំ
នារីវ័យ២០ឆ្នាំ
នារីវ័យ២០ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]