ចិន៖ កាលពីថ្មីៗនេះ តារាសម្តែងលំដាប់កំពូលប្រចាំប្រទេសចិន នាង Liu Yifei បានបង្កការភ្ញាក់ផ្អើលដល់អ្នកលេងបណ្តាញសង្គមខ្លាំងមែនទែន នៅពេលដែលគេឃើញនាងបង្ហោះរូបកាលពី២០ឆ្នាំមុនក្នុងថ្ងៃបុណ្យ Holloween នៅលើគណនីផ្ទាល់ខ្លួន។

សម្រាប់រូបភាពកាលពីវ័យកុមារនេះ  កំពុងក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមចិន ព្រោះបង្ហាញថា សម្រស់របស់នាង Liu Yifei ពិតជាស្រស់ស្អាតដូចព្រះនាងខ្លាំងតាំងពីកុមារភាពមកម្ល៉េះ។

មហាជនជាច្រើនបាននិយាយថា បើទោះជាមិនប្រាប់ក៏ពួកគេអាចស្គាល់ថាក្មេងក្នុងរូបនេះគឺជានាង Liu Yifei ដែរព្រោះពួកគេចំណាំស្នាមញញឹម និងសម្រស់ដ៏ល្អស្ទើរតែគ្មានទាស់របស់នាង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងថាសម្រស់កាលពីកុមាររបស់ Liu Yife ស្អាតយ៉ាងណានោះ តោះតាមដានខាងក្រោម៖

Liu Yifei
Liu Yifei
Liu Yifei កាលពីក្មេង
Liu Yifei កាលពីក្មេង
Liu Yifei កាលពីក្មេង
Liu Yifei កាលពីក្មេង
Liu Yifei កាលពីក្មេង
Liu Yifei កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]