ចិន៖ សកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រីអាយុ ៥ ឆ្នាំ ដោយចំហនៅលើរថភ្លើង ពីសំណាក់ឳពុកជនជាតិចិនម្នាក់ បានបណ្តាលឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ដោយអ្នកប្រើប្រាស់បណ្តាញសង្គមចិន មានការខកចិត្តនិងក្តៅក្រហាយចំពោះការស៊ើបអង្កេតរបស់អាជ្ញាធរ ទៅលើអាកប្បកិរិយាមិនគួរគប្បីរបស់ឳពុក កាលពីពេលថ្មីៗនេះ។

ឳពុកកំពុងធ្វើសកម្មភាពមិនគប្បីលើកូនស្រី

បើតាមវីដេអូដែលថតបានដោយអ្នកដំណើរអង្គុយក្បែរនោះ គេឃើញបុរសវ័យ ៣០ ឆ្នាំកំពុងស្ទាបអង្អែល និងថើបកូនស្រីក្នុងលក្ខណៈមិនសមរម្យ អំឡុងការធ្វើដំណើរលើរថភ្លើងល្បឿនលឿនមួយក្នុងខេត្តគ័ងចូវ។ បុរសវ័យកណ្តាលម្នាក់នេះបានលាត់អាវកូនស្រី ត្រដុសអង្អែលខ្នង ថើប-ក ថើបមុខម្តងហើយម្តងទៀត ខណៈកូនស្រីខំរើខ្លួនដោយរុញដៃចេញ។ នៅពេលមួយ គេឃើញបុរសដៃម៉ឹករូបនេះលូកដៃចូលក្នុងខោរបស់កូនស្រី ហើយនាងបានស្រែកថា "ប៉ា កូនឈឺណាស់ ឈប់ប៉ះគូទកូនទៅ"

បើតាមសេចក្តីរាយការណ៍ ស្រ្តីពីរនាក់ជាប្រពន្ធ និងម្តាយក្មេករបស់បុរសដែលលេងហួសពីកម្រិតស្និទ្ធស្នាលរវាងឳពុកនិងកូន ក៏កំពុងអង្គុយនៅក្បែរនោះដែរ ប៉ុន្តែបែរជារវល់ចុចទូរសព្ទធ្វើមិនដឹង ហើយមិនខ្វល់ថាកំពុងមានអ្វីកើតឡើងចំពោះកូននិងចៅរបស់ខ្លួនឡើយ។

អ្នកលេងបណ្តាញសង្គមនាំគ្នារិះគន់ខ្លាំងៗ

ក្រោយមកអ្នកដំណើរដែលថតសកម្មភាពនេះ បានផ្ញើវីដេអូទៅសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃអាទិត្យ និងបានដាក់ពាក្យបណ្តឹងពីបទបៀតបៀនកេរ្តិ៍ខ្មាសនៅប៉ុស្តិ៍ប៉ូលិសមួយកន្លែងទៀតផង ប៉ុន្តែអាជ្ញាធរទើបតែចាប់ផ្តើមស៊ើបអង្កេត បន្ទាប់ពីដំណឹងនេះបានល្បីពេញអ៊ីនធើណិតទៅហើយប៉ុណ្ណោះ។

ក្រោយមកទៀតប៉ូលិសបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈ Weibo កាលពីថ្ងៃពុធ ដោយបញ្ជាក់ថា បុរសនិងក្មេងស្រីក្នុងវីដេអូនោះពិតជាឳពុកនិងកូនមែន។ ទោះយ៉ាងណា ការស៊ើបអង្កេតលើករណីដែលត្រូវបានរាយការណ៍មកនេះ បានកំណត់ថា សកម្មភាពរបស់បុរសខាងលើមិនត្រូវបានចាត់ទុកជាការបៀតបៀនកេរ្តិ៍ខ្មាសឡើយ។

ការបង្ហោះនេះហើយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅមិនសុខ ព្រោះពួកគេសឹងតែមិនជឿចំពោះលទ្ធផលនៃការស៊ើបអង្កេតនេះ ដោយមានម្នាក់សរសេរថា "ខ្ញុំលែងយល់និយមន័យនៃពាក្យបៀតបៀនកេរ្តិ៍ខ្មាសទៀតហើយ បើធ្វើប៉ុណ្ណឹងហើយនៅមិនរាប់ចូលទៀតនោះ" ខណៈម្នាក់ទៀតសួរថា "មិនចាត់ទុកថាបៀតបៀនកេរ្តិ៍ខ្មាស ព្រោះពួកគេជាឳពុកនិងកូនឬ?"៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]