ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងរូបស្រស់សង្ហា លោកខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ក្រោយលោកចំណាយពេលវេលាផ្ទាល់ខ្លួនដើរប្រមូលសម្រាមដើម្បីថែរក្សាបរិស្ថានទាំងកណ្តាលថ្ងៃ នៅក្នុងថ្ងៃកំណើតរបស់ខ្លួន។

នៅក្នុងថ្ងៃពិសេសមួយនេះ អ្នកគាំទ្រពិតជាមិនអាចភ្លេចបាននោះទេ ទើបម្សិលមិញនេះហ្វេនៗជាច្រើនរបស់លោកមិនថាប្រុសស្រី បានប្រមូលគ្នាជាច្រើននាក់ ទៅ Surprise (ធ្វើឱ្យភ្ញាក់ផ្អើល) ក្នុងថ្ងៃកំណើតដោយមាននំខេកមួយយ៉ាងធំ និងពោរពេញដោយស្នាមញញឹម នៅហាងរបស់លោកផ្ទាល់តែម្តង។

ទង្វើរបស់ពួកគេបានធ្វើឲ្យកំពូលតារាចម្រៀងរូបនេះ រំភើបចិត្ត និងបង្ហាញអារម្មណ៍សប្បាយចិត្តទៅកាន់អ្នកគាំទ្រ និងថតរូបជាមួយគ្នាយ៉ាងរីករាយ។  លើសពីនេះទៅទៀត បណ្តាអ្នកគាំទ្រជាច្រើនផ្សេងទៀត ក៏មិនភ្លេចជូនពរលោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖ 

លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត
លោកខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
អ្នកគាំទ្រមកSurprise ខេមរៈ សិរីមន្ត
នំខេករបស់ ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត