ភ្នំពេញ៖ មួយរយៈពេលកន្លងទៅនេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយ ពីទំនាក់ទំនងស្នេហារបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា និងលោកឆឹម កក្កដា ថាបានចែកផ្លូវគ្នា ព្រោះឃើញពួកគេមិនបង្ហាញភាពផ្អែមល្ហែមដូចមុន មិនត្រឹមប៉ុណ្ណោះទេ សូម្បីសកម្មភាពរបស់ពួកគេក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ផងដែរ។

កាលពីម្សិលមិញ  អ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពីឃើញគូស្នេហ៍មួយគូនេះ ដឹកដៃគ្នាយ៉ាងផ្អែមល្ហែមចូលរួមកម្មវិធីមួយជាសាធារណៈ ដើម្បីបញ្ចប់ចម្ងល់ថាអ្នកទាំង២ចែកផ្លូវគ្នាតទៅទៀត។

បន្ថែមពីនេះផងដែរ គូស្នេហ៍មួយគូនេះបាន Live វីដេអូបកស្រាយ និងឆ្លើយតបទៅកាន់អ្នកគាំទ្រថា ពួកគេនៅតែរក្សាទំនាក់ទំនងជាមួយនឹងគ្នាដដែល គ្រាន់តែមួយរយៈពេលនេះនាងនិងលោកឆឹម សក្កដា មិនបានបង្ហាញរូបភាពផ្អែមល្ហែមនៅក្នុង បណ្តាញសង្គមដូចកាលពីមុនប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការបកស្រាយរួច បានធ្វើឲ្យអ្នកគាំទ្រធូរចិត្ត ព្រោះស្នេហារបស់ពួកគេបានត្រលប់មកដូចដើមវិញ៕

សូមទស្សនាវីដេអូខាងក្រោម  ដើម្បីជ្រាបកាន់តែច្បាស់៖

ពេជ្រ សោភា និងឆឹម កក្កដា
ពេជ្រ សោភា និងឆឹម កក្កដា
ពេជ្រ សោភា និងឆឹម កក្កដា
ពេជ្រ សោភា និងឆឹម កក្កដា
ពេជ្រ សោភា និងឆឹម កក្កដា
ពេជ្រ សោភា និងឆឹម កក្កដា
ពេជ្រ សោភា និងឆឹម កក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា