ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កំពត 1A-0366 កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ ២០១៨ លើ​ផ្លូវជាតិ​លេខ​៣​កំពត​-​ភ្នំពេញ ត្រង់​ចំណុច​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ។​

​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការ​ខាងលើ​គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី យ៉ា​ន់​ដាយ បើកបរ​មក​ពី​ទិស​ខាងជើង​រួច​បត់​ឆ្វេង​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​ក្មេង​ស្រី​ជំទង់​ម្នាក់​មាន​ឌុ​ប​គ្នា​ពីរ​នាក់​ពីរ​ក្រោយ​ផង នោះ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួសស្រាល​ធ្ងន់​ទាំង​៣​នាក់ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា ។​ ​ក្រោយ​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។​

​ប្រភព​ដដែល​ឲ្យ​ដឹង​ថា ម៉ូតូ​រង​គ្រោះ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត 1L-4008 បើកបរ​ដោយ​ឈ្មោះ អ៊ុ​ន ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត (​របួសស្រាល​) អ្នក​រួម​ដំណើរ​២​នាក់​ទៀត ទី​១- ឈ្មោះ ព្រំ រ៉ាត់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ​រង​របួសធ្ងន់ និង​ទី​២- ឈ្មោះ​ព្រំ សង្ហា ភេទ​ប្រុស អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​(​រង​របួសស្រាល​) អ្នក​រង​គ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​ដឹក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេ​ត្ ត​។ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ បាន​នគរបាល​ចរាចរ​ខេត្ត​នាំ​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរចរ​ផ្លូវគោក​នៃ​ស្នងការ ខេត្ត​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។​

​នគរបាល​ចរាចរ​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​ខាងលើ គឺ​បណ្តាល​មក​ពី​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​នេះ​អ្នកបើកបរ​ក៏​មានការ​ធ្វេសប្រហែស​ណាស់​ដែរ​គឺ​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ស៊ី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]