បរទេស៖ រថយន្តអគ្គិសនី គឺជារថយន្តអនាគតសម្រាប់មនុស្សគ្រប់គ្នា មូលហេតុធំនោះគឺថា រថយន្តអគ្គិសនី គឺវាមិនបញ្ចេញផ្សែងពុលបំផ្លាញបរិស្ថានដូចទៅនឹងរថយន្តធម្មតានោះទេ។

ដូច្នេះបានជាប្រទេសទាំង ៤ ខាងក្រោមនេះ ជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួនងាកមកប្រើប្រាស់រថយន្តអគ្គិសនីជំនួសរថយន្តធម្មតា។

១. ប្រទេសន័រវែស 

រូបតំណាង

នៅក្នុងប្រទេសន័រវែស អ្នកប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់មិនតម្រូវឲ្យបង់ពន្ធជាដាច់ខាត រួមទាំងពន្ធផ្លូវ ពន្ធនាំចូល និងពន្ធទិញរថយន្តផងដែរ។ បន្ថែមពីនេះទៀត អ្នកអាចចតទ្បានរបស់អ្នកបានដោយឥតគិតថ្លៃ និងជិះសាឡាងក្នុងតម្លៃតែពាក់កណ្តាលប៉ុណ្ណោះ។

២. ប្រទេសអូទ្រីស  

រូបតំណាង

ថ្ងៃមួយខណៈពេលដែលផ្សែងពុលខ្លាំង ប្រទេសអូទ្រីសបានកំណត់ល្បឿនបើកបរដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល និងសម្អាតបិរយាកាស។ យានជំនិះដែលប្រើប្រាស់ប្រេងសាំង និងប្រេងម៉ាស៊ូតត្រូវបានកំណត់ឲ្យបើកបរក្នុងល្បឿន ១០០គីទ្បូម៉ែត្រក្នុងមួយម៉ោង ខណៈពេលរថយន្តអគ្គិសនីទាំងអស់ នៅតែអាចបើកបរក្នុងល្បឿន ១៣០ គីទ្បូម៉ែត្រក្នុងមួយម៉ោងបានដូចធម្មតា។

៣. ប្រទេសបារាំង 

រូបតំណាង

ប្រទេសបារាំងផ្តល់ប្រាក់ប្រមាណ ៦,០០០ អឺរ៉ូដែលស្មើនឹង ៦ ៨៣៣ ដុល្លារអាមេរិកទៅដល់ប្រជាជនរបស់ខ្លួនដើម្បីទិញទ្បានអគ្គិសនី និងទឹកប្រាក់ ៤,០០០ អឺរ៉ូបន្ថែមទៀត ចំពោះអ្នកដែលមានទ្បានប្រើប្រាស់ប្រេងម៉ាស៊ូត ចង់ផ្លាស់ប្តូរទៅទ្បានអគ្គិសនីវិញ។

៤. ប្រទេសចិន 

រូបតំណាង

រដ្ឋាភិបាលចិនផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០,០០០ ដុល្លារអាមេរិក ចំពោះអ្នកដែលចង់ទិញទ្បានអគ្គិសនី និងលើកលែងពន្ធផងដែរ។ នៅក្នុងឆ្នាំ ២០៤០ខាងមុខនេះ ទ្បានថ្មីនៅក្នុងប្រទេសចិនជាងពាក់កណ្តាលនឹងក្លាយជាទ្បានអគ្គិសនី៕  

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]