ភ្នំពេញ៖ នៅថ្ងៃនេះបន្ទាប់ពីបានឃើញវីដេអូខ្លីមួយរបស់តារាកំប្លែងជើងចាស់ តាហៃ ដែលបាននិយាយរិះគន់ និងជេរប្រទិចទៅលើ ផលិតករ និងក្រុមការងារថតក្នុងវិស័យសិល្បៈលោក សាន ផានិត ដែលជាតារាចម្រៀងជើងចាស់មួយរូបដែរ ក៏បានបញ្ចេញប្រតិកម្មឆ្លើយតបទៅនឹងរឿងនេះ។

ដោយជាក់ស្តែងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក សាន ផានិត ក៏បានរៀបរាប់ និងការពារក្រុមផលិតករដូច្នេះថា៖

«មិនដូច្នោះទេ ពូហៃ អាចមានតួ និងតួក្នុងក្រុមហ៊ុនដំបូលជាមួយគ្នាទេអាចកាច់ក្នុងគ្នាខ្លះមែន តែបើពេលថតប្រហែលមិនចឹងទេសម្រាប់ខ្ញុំវិញ ខ្ញុំចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតខ្ញុំហើយក្នុងសិល្បៈជុំវិញសកម្មភាពកំពុងថត អ្នកបច្ចេកទេស កាមេរ៉ាមែន និងអ្នកដឹកនាំ គេមិនដែលមកច្រណែនតួទេ គេត្រេកអរឱ្យតែតួថតឆាប់ត្រូវ គ្នាហត់ណាស់ កុំដល់ថ្នាក់ជេរពួកគាត់ចឹង លើសហើយពូអើយ! មកទល់សព្វថ្ងៃខ្ញុំតែងតែសប្បាយចិត្តពេលអ្នកដឹក កាមេរ៉ាមែន និងបច្ចេកទេសជួយប្រាប់ណែនាំ និងអរគុណពួកគាត់ ព្រោះសមិទ្ធផលកាងារបានមកវិញ ល្បីតែតួហ្នឹងឯង»

ទាំងនេះគឺបានបង្ហាញអំពីទឹកចិត្តស្រលាញ់ និងគាំទ្រវិស័យសិល្បៈយ៉ាងខ្លាំងរបស់លោក សាន ផានិត ព្រមទាំងបានឆ្លុះបញ្ចាំងពីតថភាពពិត នូវអ្វីដែលកំពុងតែកើតមាននៅក្នុងវិស័យសិល្បៈខ្មែរបច្ចុប្បន្ននេះផងដែរ៕  

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

សាន ផានិត និងក្រុមការងារ
សាន ផានិត និងក្រុមការងារ
សាន ផានិត និងក្រុមការងារ
សាន ផានិត និងក្រុមការងារ
សាន ផានិត និងក្រុមការងារ
សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត