(ភ្នំពេញ)៖ តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ស្របពេលដែលបានដឹងលទ្ធផល នៃការបោះឆ្នោតគាំទ្របវរកញ្ញាផែនដី តំណាងឲ្យកម្ពុជា កញ្ញា កែវ សេងលីហួរ ដែលត្រូវបានបោះឆ្នោតចាញ់បវរកញ្ញាឥណ្ឌូនេស៊ី ក្នុងកម្មវិធី «Miss Earth 2018» កំពុងធ្វើការប្រកួតនៅក្នុងប្រទេស ហ្វីលីពីននោះ ដោយអ្នកនាងបានបង្ហាញអារម្មណ៍ ខកចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនេះ។

ជាមួយគ្នានេះ អ្នកនាង ខាត់ សុឃីម មិនត្រឹមតែបង្ហាញការខកចិត្តខ្លាំងនោះទេ នាងក៏បានលើកឡើងថា «ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរមួយចំនួន មិនសូវផ្តល់ការគាំទ្រលើបវរកញ្ញាកម្ពុជា ពោលគឺពីមួយឆ្នាំទៅមួយឆ្នាំ តែងតែបែបនេះរហូតអ៊ីចឹង តើសង្ឃឹមអ្វី បើសិនជានៅតែដូច្នេះនោះ?»។

តារាស្រីអ្នកនាង ខាត់ សុឃីម បានរៀបរាប់បង្ហាញអារម្មណ៍របស់ខ្លួនថា «ពេលនេះ គឺបវរកញ្ញាផែនដីកម្ពុជាបោះឆ្នោតចាញ់ឥណ្ឌូនេស៊ីហើយ ដោយសារតែគ្មានអ្នកគាំទ្រ ដូច Miss Grand សង្ឃឹមថា គាត់អាចចូលក្នុង១៨នាក់ចុងក្រោយ តាមរយៈការបោះឆ្នោត តែពេលនេះមិនអាចទេ គឺមានតែសង្ឃឹមទៅលើសមត្ថភាពរបស់គាត់ ដែលបង្ហាញទៅគណៈកម្មការទេ MissEarthCambodia»។

តារាស្រីពុហុជំនាញ អ្នកនាង ខាត់ សុឃីម បានបន្ថែមទៀតថា «ឆ្នាំណាក៏ដូចឆ្នាំណា ដែលមិនសូវមានអ្នកគាំទ្រទេ បវរកញ្ញាដូចតែគ្នា តែមើលទៅដូចជាលំអៀងពេកហើយ។ សង្ឃឹមថា គាត់មានឱកាសចូលដល់វគ្គផ្តាច់ព្រ័ត»។

សូមបញ្ជាក់ថា ការលើកឡើងរបស់តារាស្រីអ្នកនាង ខាត់ សុឃីម ខាងលើនេះ គឺក្រោយពេលដែលដឹងអំពីលទ្ធផលរបស់បវរកញ្ញាផែនដីតំណាងឲ្យកម្ពុជា កញ្ញា កែវ សេងលីហួរ ដែលត្រូវចាញ់ឆ្នោតបវរកញ្ញាឥណ្ឌូនេស៊ី ក្នុងកម្មវិធី «Miss Earth 2018»៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម