ចិន៖ ក្រុមហ៊ុនមួយដែលមានទីតាំងនៅ Silicon Valley បានផលិតទូរស័ព្ទអនាគតមួយដែលមានរូបរាងធំដូចទៅនឹង iPad ប៉ុន្តែអាចបត់ឲ្យតូចបាន ដូចទៅនឹងទូរស័ព្ទធម្មតា ដើម្បីងាយស្រួលដាក់ក្នុងហោប៉ៅ។

ទូរស័ព្ទនោះមានឈ្មោះថា FlexPai គឺជាទូរស័ព្ទដំបូងគេបង្អស់លើពិភពលោក ដែលអាចបត់បានពាក់កណ្តាល ហើយត្រូវបង្កើតទ្បើងដោយក្រុមហ៊ុន Royole ។ 

FlexPai

FlexPai មានកម្រាស់ ៧.៦ មីលីម៉ែត្រ បំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon 8150, កាមេរ៉ាចំនួន ២គ្រាប់ ១៦+២០មេហ្គាភិចស៊ែល ដែល Len មួយគ្រាប់ គឺជាប្រភេទ Len telephoto ហើយត្រូវបានដាក់បង្ហាញជាផ្លូវការនៅចិន កាលពីសប្តាហ៍នេះ ហើយអ្នកអាចធ្វើការ Pre-order តាមអនឡាញបាននៅពេលនេះ។

ទូរស័ព្ទអនាគតនេះ មានអេក្រង់ ៧.៨ អ៊ីញ ប្រើប្រាស់ AMOLED Display ដូច្នេះវាអាចបង្ហាញរូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែក។ វាមានតម្លៃ ១ ៣០០ ដុល្លារអាមេរិក និងមួយស៊េរីទៀតមានតម្លៃ ១ ៨៨៦ ដុល្លារអាមេរិក អាស្រ័យលើទំហំ RAM និង ROM ។

តម្លៃបែបនេះបើធៀបជាមួយនឹងទូរស័ព្ទកំពូលរបស់បណ្តាក្រុមហ៊ុនដទៃ គឺវាមិនថ្លៃនោះទេ ព្រោះទូរស័ព្ទនេះបំពាក់មកជាមួយនឹងបន្ទះឈីប CPU ចុងក្រោយគេបង្អស់ ហើយអ្វីដែលជាចំណុចពិសេសរបស់វានោះ គឺអេក្រង់ដែលអាចបត់បានរបស់វានេះហើយ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

FlexPai
FlexPai
FlexPai
FlexPai
FlexPai
ពិធីបើកសម្ភោធជាផ្លូវការរបស់ FlexPai

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]