អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានខ្សឹបប្រាប់ទៅកាន់ខ្សែប្រយុទ្ធ Anthony Martial ថា គេជិតក្លាយជាកីឡាករកំពូលម្នាក់នៅក្នុងក្រុមហើយ ដូច្នេះលោកចង់ឲ្យគេនៅស្នាក់នៅទឹកដីអង់គ្លេសនេះជាបន្ត។

Jose Mourinho និង Anthony Martial
Anthony Martial

កាលពីរដូវក្ដៅកន្លងទៅ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះ ក៏ធ្លាប់ប្រាប់ឲ្យភ្នាក់ងាររបស់គេរៀបចំឯកសារដើម្បីចាកចេញពីទឹកដី Old Trafford ម្តងរួចមកហើយ ពីព្រោះថារូបគេមិនសូវបានបង្ហាញខ្លូននៅក្នុងជម្រើស ១១នាក់ដំបូងប៉ុន្មានទេ ក្រោយពីក្លិបទិញបានខ្សែប្រយុទ្ធ Alexis Sánchez មកចូលរួមកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ កុងត្រាចាស់របស់អតីតខ្សែប្រយុទ្ធក្រុម Monaco នេះនឹងអស់សុពលភាពនៅក្នុងរដូវក្ដៅក្រោយនេះហើយ ប៉ុន្ដែរូបគេក៏មានជម្រើសនៅក្នុងការបន្ដ ឬចាកចេញពីក្រុមក៏បានអាស្រ័យទៅលើការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធរូបនេះផ្ទាល់។

ដោយឡែក Mourinho វិញ បាននិយាយអំឡុងការប្រកួតដែលក្រុមរបស់លោកបានយកឈ្នះលើក្រុម Everton ថា៖ «មិនមែនមានតែក្លិបនោះទេ សូម្បីតែខ្ញុំហ្នឹងក៏ចង់ឲ្យគេនៅបន្តជាមួយយើងដែរ ដូច្នេះខ្ញុំសង្ឃឹមថា គេអាចនឹងស្នាក់នៅបន្តទៅទៀតជាមួយក្លិបរបស់យើង។ គេជាកីឡាករដែលមានទេពកោសល្យ ដែលមនុស្សគ្រប់គ្នាបានស្គាល់តាំងពីគេផ្លាស់ពី Monaco មកកាន់ទីនេះដំបូងមកម្ល៉េះ» ។ 

Jose Mourinho និង Anthony Martial
Alexis Sánchez

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Anthony Martial អាចស៊ុតបញ្ចូលទីបាន៩គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនចំនួន ៣០ប្រកួតកាលពីរដូវកាលមុន ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះវិញរូបគេទើបតែស៊ុតបញ្ចូលទីបានចំនួន ៤គ្រាប់តែប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៧លើកកន្លងមក៕

Anthony Martial
Anthony Martial

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]