ភ្នំពេញ៖ ទីបំផុតកម្មវិធីបង្ហាញប្រលងសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia's Got Talent រដូវកាលទី ២ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីប្រកួតប្រជែងគ្នាវគ្គ Live Show ពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ទី ៥ កន្លងមក។ 

ដោយពេលនេះក៏មានក្រុមបេក្ខជន-បេក្ខនារី ដែលមានសមត្ថភាពជាច្រើនក្រុម នឹងត្រូវឡើងមកប្រកួតប្រជែងគ្នាជាថ្មីបន្តទៀត ដើម្បីរកម្ចាស់ពានរង្វាន់។

ហើយកម្មវិធីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ប្រិយមិត្តក៏អាចផ្ញើសារគាំទ្រជាពីរដំណាក់កាល ជូនក្រុមដែលអ្នកពេញចិត្ត រហូតដល់យប់ថ្ងៃអាទិត្យ ថ្ងៃប្រលងផ្តាច់ព្រ័ត្រតែម្តង ចាប់ពីវេលាម៉ោង ៨ យប់តទៅ។ 

ដូច្នេះប្រសិនបើចង់ឱ្យក្រុមមានទេពកោសល្យ ដែលលោកអ្នកពេញចិត្តជាងគេទទួលបានជ័យជំនះ កុំភ្លេចចូលរួមទស្សនា និងបោះឆ្នោតគាំទ្រទាំងអស់គ្នា។ សូមទស្សនាការផ្សាយផ្ទាល់ តាមញ្ចក់ទូរទស្សន៍រស្មីហង្សមាស នៅក្នុងរាត្រីនេះ ចាប់ពីម៉ោង 8យប់តទៅ!

កម្មវិធី Cambodia's Got Talent

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]