យោងតាមប្រភពព័ត៌មានរបស់គេហទំព័រ អូឌីធី បានឲ្យដឹងថា បុរសដ៏មានសមត្ថភាពម្នាក់ លោក វ៉ាឌីម (Vadim Zaritsky) ដែលជាអតីតប៉ូលីសមួយរូប បានប្រែក្លាយទៅជាវិចិត្រករអស្ចារ្យម្នាក់ ដោយគាត់អាចបង្កើតនូវគំនូរ យ៉ាងស្រស់ស្អាត ចេញជារូបរាងមនុស្សល្បីៗជាច្រើនរូប។

ស្នាដៃគ្មានពីររបស់គាត់ ត្រូវបានមនុស្សជាច្រើនធ្វើការកោតសរសើរ ព្រោះតែរូបគំនូរនិមួយៗ របស់គាត់ មិនមែនប្រើប្រាស់ទឹកថ្នាំ ឬអ្វីផ្សេងនោះទេ គឺយកស្លាបមេអំបៅ យកមកតំរៀបចងភ្ជាប់គ្នា ដែលនេះមិនមែនជាការងារដ៏ងាយស្រួលក្នុងការធ្វើនោះទេ ព្រោះត្រូវចំណាយជាច្រើន ដូចជាការដើរប្រមូលស្លាបមេអំបៅ បង្កើតគំនិតក្នុងការឆ្នៃ ពេលវេលា ដែលនេះសុទ្ធតែទាមទារការអត់ធ្មត់ និងខំប្រឹងប្រែងផងដែរ។

យ៉ាងណាមិញ បើស្តាប់ទៅដូចជាឃោឃៅខ្លាំងណាស់ ដែលត្រូវចំណាយសត្វមេអំបៅ អស់ជាច្រើនបែបនេះ តែតាមពិតទៅ គាត់ទៅគ្រប់ទីកន្លែង តាមទីក្រុងនានាភាគខាងត្បូង ប្រទេសរុស្ស៊ី ដើម្បីប្រមូលយកស្លាបពីមេអំបៅដែលបានងាប់តែប៉ុណ្ណោះ មិនមែនសម្លាប់ យកស្លាបនោះទេ តែទោះជាយ៉ាងណា ក៏មានមនុស្សមួយចំនួន ជួយបរិច្ចាគដល់គាត់ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?













ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]