កម្ពុជា៖ តាំងពីកំណកំណើតដំបូងនៃអាណាចក្រខ្មែររហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាយើងធ្លាប់មានព្រះមហាក្សត្រជាច្រើនអង្គ ដោយក្នុងនោះព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ ជាស្តេចដែលមានស្នាព្រះហស្ថលេចធ្លោបំផុតក្នុងការស្ថាបនានគរឱ្យរីកចម្រើនរុងរឿងដល់កម្រិតកំពូល។

អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតនោះគឺ ថ្មីៗនេះប្រវត្តិវិទូផ្នែកសិល្បៈមួយរូប គឺលោកបណ្ឌិត Peter Sharrock ដែលមកពីសាកលវិទ្យាល័យនៃក្រុងឡុងដ៍ បានរៀបរាប់នៅក្នុងខ្សែអាត់សំឡេងខ្លីមួយដែលមានចំណងជើងថា "បិតាស្ថាបនិកនៃប្រព័ន្ធសុខាភិបាលសាធារណៈដំបូងបង្អស់ក្នុងលោក?" ដោយសំដៅលើស្តេចមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រខ្មែរពីរអង្គខាងលើ។

ខ្សែអាត់សំឡេងផ្សាយដោយ BBC

នេះជាខ្លឹមសារទាំងស្រុងនៃខ្សែអាត់សំឡេង៖

"ព្រះបាទជ័យវរ្ម័នទី៧ បានបង្កើតសេវាសុខាភិបាលជាតិដំបូងគេ។ ព្រះអង្គបានសាងសង់ក្នុងប៉ុន្មានឆ្នាំដំបូងៗនៃរជ្ជកាលរបស់ទ្រង់ នូវមន្ទីរពេទ្យចំនួន ១០២ កន្លែង ជាមួយចំនួនបុគ្គលិកច្បាស់លាស់ដូចជា បុគ្គលិកវេជ្ជសាស្ត្រ បុគ្គលិកជំនួយ បុគ្គលិកចម្អិនអាហារ គ្រូពេទ្យចាប់សរសៃ ។ល។ ដែលត្រូវបានចាត់តាំងនៅតាមមន្ទីរពេទ្យនីមួយៗ។"

"យើងបានជីកគាស់ឃើញទីតាំងទាំងនោះជាច្រើនកន្លែង ជាពិសេសនៅប៉ែកខាងជើងឆៀងខាងកើតនៃប្រទេសថៃ។ មន្ទីរពេទ្យនានាមានទីតាំងនៅក្រៅទីក្រុង ដែលអាចឱ្យគេនាំអ្នកជំងឺមកបាន និងផុតពីសំឡេងរំខាននៃទីក្រុង ដើម្បីឱ្យគ្រូពេទ្យជំនាញព្យាបាល។"

"អ្នកជំងឺត្រូវបានព្យាបាលក្នុងរង្វង់បីខែដោយប្រើស្លឹកថ្នាំ ហើយសិលាចារឹកនៅប្រាសាទមួយក្នុងតំបន់អង្គរបានបញ្ជាក់ចំនួនយ៉ាងច្បាស់អំពីស្លឹកថ្នាំម៉ត់ និងគ្រឿងសម្រាប់ផលិតឱសថនីមួយៗ ឧទាហរណ៍ដូចជា មាស និងបារត ដែលត្រូវបានដឹកជញ្ជូនទៅមន្ទីរពេទ្យរៀងរាល់បីខែម្តង។ គ្រឿងផ្សំថ្នាំដែលថ្លៃបំផុតបានមកពីឃ្លាំងឱសថរបស់ព្រះមហាក្សត្រផ្ទាល់ ដូច្នេះវាអាចឱ្យអ្នកបានដឹងអំពីមនុស្សធម៌ នៅក្នុងចក្រភពនេះផងដែរ។ នៅក្រៅមន្ទីរពេទ្យទាំងនេះ មានសិលាចារឹកដែលចារពីបន្ទូលរបស់ព្រះអង្គថា អ្នកណាក៏មានសិទ្ធិចូលទីនេះដែរ។" 

ព្រះបាទជ័យវរ្ម័នទី៧
ព្រះបាទជ័យវរ្ម័នទី៧
ប្រាសាទអង្គរវត្ត

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]