(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង ប៊ុត សីហា ទើបតែបានបញ្ចេញបទថ្មីរបស់ខ្លួន មួយបទដែលជាការបកស្រាយ រួមគ្នាជាមួយកញ្ញា គ្រីប លក្ខិណាមានចំណងជើងថា «ហង្សមាសចិត្តបាប»។ យ៉ាងណាមិញ ក្រោយពីបទនេះ បានបង្ហោះនៅលើបណ្ដាញសង្គមភ្លាម ស្រាប់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ទៅលើបទចម្រៀងនេះ ដោយមានមតិមួយចំនួនលើកឡើង ក៏ដូចជាវែកញែកថា តារាចម្រៀង ប៊ុត សីហា មានបំណងច្រៀងឌឺដងដល់ផលិតកម្មធំមួយ ដែលខ្លួនធ្លាប់ជ្រកកោន កាលពីកន្លងមក ដោយសារតែការដាក់ចំណងជើងលើបទចម្រៀងថា «ហង្សមាសចិត្តបាប»។

ស្របគ្នានេះដែរ តារាចម្រៀង ប៊ុត សីហា ដែលជាម្ចាស់សំនៀងផ្ទាល់ បានបកស្រាយតាមរយៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ចម្រៀងមួយបទនេះ មិនមែនជាការច្រៀង ដើម្បីឌឺដង ដល់នរណាឡើយ ហើយលោកសូមកុំឲ្យមានការយល់ច្រឡំ និងយកបទចម្រៀងនេះ ដើម្បីជាន់ពន្លិចលោក ព្រោះលោកច្រៀងតែលោក មិនទាក់ទងអ្នកណាទេ។

អតីតម្ចាស់ពាន «The Voice Cambodia » រដូវកាលទី១ ប៊ុត សីហា បានរៀបរាប់លើហ្វេសប៊ុកថា «សូមកុំប៉ះដល់ផលិតកម្មធំអី ខ្ញុំច្រៀងតែខ្ញុំទេ ហើយមិនទាក់ទងអ្នកណាទេ សូមកុំរកវិធីជាន់ខ្ញុំ ឬនាំឲ្យកើតមានរឿងនឹងគេអី ខ្ញុំរស់តាមរបៀបខ្ញុំហើយ»។

គួរបញ្ជាក់ថា បទចម្រៀង «ហង្សមាសចិត្តបាប» នេះ ត្រូវបានបង្ហោះជាសាធារណៈកាលពីថ្ងៃទី ១ ខែវិច្ឆិកា នេះ ដោយគ្រាន់តែបង្ហោះ មិនទាន់បានប៉ុន្មានផង ស្រាប់តែមានការចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើល ចំពោះចំណងជើងនៃបទចម្រៀង ដែលត្រូវបានទស្សនិកជន គិតថា បទចម្រៀងថ្មីរបស់លោក ប៊ុត សីហា មានចំណងជើងថា «ហង្សមាសចិត្តបាប» មួយបទនេះហាក់បីដូចជា លោកច្រៀងដៀមដាមដល់ ទ្រនំចាស់របស់ខ្លួន ទោះបីអត្ថន័យនៃចម្រៀងទាំងមូល រៀបរាប់ពីជីវិតស្នេហាក៏ដោយ ។

យ៉ាងណាមិញ លោក ប៊ុត សីហា ក៏បានធ្វើការបកស្រាយលើគណនីហ្វេសប៊ុករបស់ខ្លួន រួចមកហើយថា ចម្រៀងមួយបទនេះ ដែលលោកច្រៀងមិនមាន បំណងចង់ដៀមដាម ដល់ទ្រនំចាស់ខ្លួននោះទេ៕

ប៊ុត សីហា
ប៊ុត សីហា

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា