បរទេស ៖ កាលពីពេលថ្មីៗកន្លងទៅនេះ DJ ល្បីឈ្មោះរបស់អាមេរិក គឺលោក Steve Aoki ទើបតែចេញផ្សាយ បទចម្រៀងថ្មី ដែលជាការសហការ ជាមួយនឹងក្រុមចម្រៀង Kpop កូរ៉េ ដ៏ពេញនិយម គឺក្រុម BTS ទទួលបានការគាំទ្រយ៉ាងខ្លាំង លើសពីការរំពឹងទុក។

ជាមួយគ្នានេះដែរ លោក Steve Aoki បាននិយាយពីបំណងរបស់លោក នៅក្នុងបទសម្ភាសន៍មួយថា លោកពិតជាចង់ ធ្វើការសហការ ជាមួយនឹងក្រុមចម្រៀង Kpop ជាច្រើនក្រុម បន្ថែមទៀត នៅពេលអនាគត។

DJ ដ៏ល្បីរូបនេះ បានលើកឡើងថា ក្រុម MONSTA X និង CL គឺជាតារា Kpop ដែលលោកចង់ធ្វើការជាមួយ បន្ទាប់ពីក្រុម BTS។ ដោយសារតែ ក្រុម MONSTA X គឺមានភាពទាក់ទាញ និងថាមពលដ៏អស្ចារ្យ គួរឲ្យចាប់អារម្មណ៍។ ចំណែកនាង CL គឺជាមិត្តស្និទ្ធស្នាលរបស់លោក ផ្ទាល់តែម្ដង។ លោកសង្ឃឹមថា នឹងមានឱកាស ធ្វើការជាមួយពួកគេ ​ក្នុងពេលឆាប់ៗ ខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Steve Aoki
រូបភាព CL
រូបភាព MONSTA X
រូបភាព MONSTA X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]