ក្នុងពេលបច្ចុប្បន្ន នេះមានបុរស ជាច្រើនដែលមានមិត្តស្រី ជាគូស្នេហ៍របស់ខ្លួន ហើយមានការទាក់ទង គ្នារហូតដល់ជាគូអនាគត។ ដោយបុរសទាំងនោះមាន បំណងចង់សុំ មិត្តស្រីរបស់ ខ្លួនរៀបការផងដែរ។

យ៉ាងណាមិញ យោងតាមប្រភព ពត៌មានពីបរទេស  បានឲ្យដឹងថា មានបុរសជាច្រើន ចង់សុំមិត្តស្រីរបស់ខ្លួន រៀបការ។ ដោយមានបុរសខ្លះ យល់ដឹងអំពីពាក្យ ដែលគួរនិយាយសុំ រៀបការចំពោះមិត្តស្រី ប៉ុន្តែក៏មានបុរសមាន ចំនួនទៀតមិនមាន ភាពក្លាហានក្នុងការសុំ មិត្តស្រីរបស់ខ្លួន រៀបការផងដែរ។ ដូច្នេះគេបាន លើកមកបង្ហាញនូវ ចំនុចទាំង ៨ ដែលគួរលើកយក មកនិយាយសំរាប់ ឲ្យបុរសៗយកទៅ ប្រើប្រាស់ក្នុងការសុំ មិត្តស្រីរបស់ខ្លួន រៀបការដែលមាន ដូចជា៖

១. បុរសត្រូវមានភាព ជឿជាក់ទៅលើខ្លួន ជាមុនសិនថា មានការស្រឡាញ់ យ៉ាងពិតប្រាកដ ជាមួយមិត្តស្រីរបស់ខ្លួន និងមានការសំរេច ចិត្តយ៉ាងច្បាស់លាស់ ក្នុងការប្រើ ពាក្យសុំរៀបការ។ ព្រោះប្រសិនបើ បុរសមិនមាន ការប្រាកដ ទៅខ្លួនឯងនោះ និងមិនមាន ការយល់ព្រមពីមិត្តស្រីនោះទេ។

២. បុរសត្រូវស្វែងរក ទីកន្លែង និងរៀបចំផែន ការឲ្យហើយ សំរាប់មិត្តស្រី របស់ខ្លួន ក្នុងការសុំរៀបការផងដែរ។

៣. បុរសត្រូវទៅហាង លក់គ្រឿងអលង្ការ ដើម្បីជ្រើសរើស យកចិញ្ចៀនសំរាប់ សុំរៀបការ។ ប្រសិនជាអាច គួរកាម៉ងឲ្យគេធ្វើ ឲ្យកាន់តែល្អ ព្រោះមនុស្សស្រីចង់បាន នូវអ្វីដែលមាន សភាពប្លែកបែប សាមញ្ញតែមិនដូចអ្នកដទៃទៀត។

៤. ការទិញចិញ្ចៀនត្រូវមាន តម្លៃសមរម្យមិន ថ្លៃពេកហើយក៏កុំ ថោកពេកដែល។

៥. បុរសត្រូវធ្វើការ ណាត់ជួបជាមួយ មិត្តស្រីរបស់ខ្លួន នៅក្នុងភោជនីយដ្ឋាន ដែលមាននូវក្បូរក្បាច់ និងមានភាពរ៉ូមេនទិក ដល់ល្អបំផុត។

៦. ទីកន្លែងរ៉ូមេនទិក គឺល្អណាស់ដែល ធ្វើឲ្យស្រ្តីមានការ ពិបាកក្នុងការឆ្លើយ មិនយល់ព្រម។ ទោះស្ថិតនៅក្នុងស្ថាន ភាពដែលស្រ្តីមិនទាន់ ព្រមព្រៀងខ្លួន ក៏ដោយ ៩០ ភាគរយដែលស្រ្តី ឆ្លើយថាយល់ព្រម។

៧. នៅពេលចុងក្រោយដែលបុរស ត្រូវប្រើពាក្យសុំរៀបការទៅកាន់មិត្តស្រីរបស់ខ្លួន គឺជាពេលរ៉ូមេនទិកនាពេលល្ងាច ដោយបុរសត្រូវលុតជង្គង់មួយចំហៀងចុះ ហើយប្រើការនិយាយដោយហៅ ឈ្មោះមិត្តស្រីរបស់ខ្លួន និង ប្រើនូវឃ្លាចុងក្រោយថា តើយល់ព្រមរៀបការនឹងខ្ញុំទេ?

៨. ប្រសិនជាស្រ្តីឆ្លើយ យល់ព្រមត្រូវ បំពាក់ចិញ្ចៀនទៅ លើម្រាមដៃរបស់នាង ហើយក្រោកឡើង ថើបនាង។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]