ចិន៖ បច្ចុប្បន្នកំពូលតារាសម្តែងស្រីប្រចាំប្រទេសចិននាង Liu Yifei កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង មិនថាក្នុងនិងក្រៅប្រទេសជាមួយខ្សែភាពយន្តល្បីៗរបស់នាង។

យ៉ាងណាមិញ បើងាកមកមើលជីវិតឯកជនរបស់តារាសម្តែងស្រីរូបនេះវិញ បើទោះជានាងជាលំដាប់តារាជួរមុខក្តី ក៏ប៉ុន្តែនាងនៅតែធ្វើខ្លួន បែបសាមញ្ញ ស្ម័គ្រធ្វើជាអ្នកកំដរមិត្តភក្តិសំណព្វរបស់ខ្លួន រហូតដល់២ដងឯណោះ។

តួយ៉ាង នៅពេលដែលនាង Liu Yifei ធ្វើជាអ្នកកំដរសម្រាប់ពិធីមង្គលការមិត្តរបស់ខ្លួន មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន ពិតជាចាប់អារម្មណ៍នឹងនាងខ្លាំងមែនទែន ព្រោះថាសម្រស់របស់ Liu ធ្វើជាអ្នកកំដរពិតជាស្អាតជាងកូនក្រមុំដាច់តែម្តង។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនដែលជាអ្នកគាំទ្រនាង Liu Yifei ពិតជាចង់ឃើញថ្ងៃពិសេសរបស់នាង ព្រោះថានៅពេលនាងធ្វើជាកូនកំដរស្អាតបែបនេះហើយ ចុះទម្រាំធ្វើជាកូនក្រមុំទៀតនោះ មិនដឹងស្អាតយ៉ាងណានោះទេ៕

ចង់ដឹងសម្រស់នាង Liu ធ្វើជាអ្នកកំដរស្រស់ស្អាតយ៉ាងណា តាមដានខាងក្រោម៖

Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ
Liu Yifei ធ្វើជាអ្នកកំដរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]