កូរ៉េខាងត្បូង៖ ដំណឹងរីករាយសម្រាប់អ្នកគាំទ្រ ដែលតារាចម្រៀងស្រី Minzy អតីតសមាជិកក្រុម2NE1 បានប្រកាសចេញថា ខ្លួននឹងប្រារព្ធធ្វើព្រឹត្តិការណ៍ប្រគុំតន្រ្តីផ្ទាល់ខ្លួន ចំនួន១០ទីក្រុងទូទាំងទ្វីប អាមេរិកខាងជើង។

ដោយក្នុងនោះ នាងបានរំពឹងថាចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ ខ្លួននឹងសម្តែងនៅរដ្ឋជាច្រើន ដូចជា San Francisco រដ្ឋ Los Angeles រដ្ឋ Houston  រដ្ឋ Dallas រដ្ឋ Atlanta, រដ្ឋ Washington DC រដ្ឋ New York រដ្ឋ Chicago រដ្ឋ Toronto និងរដ្ឋ Vancouver។ 

ប៉ុន្តែទោះជាយ៉ាងណា ស្រាប់តែកាលពីម្សិលមិញនេះ តារាស្រីវ័យ២៤ឆ្នាំរូបនេះ ក៏បានសរសេរសំបុត្រមួយសន្លឹកជាភាសាអង់គ្លេស បង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង បង្ហាញពីការសោកស្តាយ ដែលនឹងត្រូវពន្យារថ្ងៃនៃការប្រគំតន្រ្តី រហូតដល់ដើមឆ្នាំ២០១៩ ឯណោះ។

តារាចម្រៀងស្រី Minzy

ក្នុងនោះនាងបានសរសេរថា៖ « ខ្ញុំបានថតបទចម្រៀងថ្មីរបស់ខ្ញុំ ដែលខ្ញុំគ្រោងនឹងសម្តែងវា នៅលើឆាកប្រគំតន្រ្តីទេសចរណ៍របស់ខ្ញុំ ប៉ុន្តែដោយសារតែក្រុមហ៊ុនសម្រេចពន្យារពេលវេលា ដូចនេះពួកយើងត្រូវសម្រួល កាលវិភាគប្រគុំតន្រ្តីជាថ្មី ទាំងនៅអាមេរិកនិងកាណាដា។ ហើយពួកយើងនិងក្រុមហ៊ុន បាននឹងកំពុងតែខិតខំធ្វើការនេះឲ្យល្អបំផុតដើម្បីបញ្ចប់នូវបទចម្រៀងនេះ»។

ទោះជាយ៉ាងណា យ៉ាងហ៊ោចណាស់ នេះក៏ជាដំណឹងល្អ ដែលការប្រគំតន្រ្តីនៅតែដំណើរការ លើសពីនេះ Minzy ថែមទាំងវិលត្រឡប់មកជាមួយនឹងបទចម្រៀង ក៏ដូចជាក្បាច់រាំថ្មី ក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង៕    

សំបុត្ររបស់តារាចម្រៀងស្រី Minzy
តារាចម្រៀងស្រី Minzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]