ភ្នំពេញ ៖ វាមានរយៈពេលជាង ១០ឆ្នាំទៅហើយ សម្រាប់ការបង្ហាញខ្លួន របស់នីកូ នៅក្នុងវិស័យសិល្បៈចម្រៀងនេះ ប៉ុន្តែភាពល្បីល្បាញរបស់លោក ហាក់បីដូចជា មិនទាន់មានភាពរង្គោះរង្គើនៅឡើយទេ។ 

ផ្ទុយទៅវិញ បទចម្រៀងរបស់ នីកូ កំពុងតែចេញផ្សាយ ក្នុងពេលបច្ចុប្បន្ននេះ នៅតែពេញនិយមខ្លាំង សម្រាប់ប្រិយមិត្តដដែល ពិសេសនោះគឺមិត្តយុវវ័យតែម្ដង។

រូបភាព នីកូ
រូបភាព នីកូ

គួរបញ្ជាក់ផងដែរថា តារាប្រុសដែលត្រូវបានអ្នកគាំទ្រ ទទួលស្គាល់ថា មានមុខមាត់សង្ហាដូចជាតារាកូរ៉េរូបនេះ តែងតែបង្ហាញខ្លួន ក្នុងស្ទីលប្លែកៗមិនឲ្យ ប្រិយមិត្តសុំាភ្នែកឡើយ។ ជាក់ស្ដែង ទាំងម៉ូតសក់ និងសម្លៀកបំពាក់ របស់លោកនីកូ គឺមិនសូវជាដូចអ្នកណា ថែមទាំងជាម៉ូតប្លែកៗ គួរឲ្យទាក់ទាញចិត្ត ថែមទៀតផង។

រូបភាព នីកូ
រូបភាព នីកូ

ក្នុងនោះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ លោកនីកូ ស្រាប់តែបង្ហាញ ម៉ូតសក់ថ្មីមួយ ដែលអ្នកគាំទ្រភាគច្រើន ពុំធ្លាប់បានឃើញពីមុនមក ជាហេតុធ្វើឲ្យពួកគេ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ថែមទាំងពោលសរសើរថា ម៉ូតសក់ដ៏សុភាពមួយនេះ ពិតជាធ្វើឲ្យនីកូ មើលទៅសង្ហាប្លែក ខុសពីសព្វមួយដង៕

ចង់ដឹងថាម៉ូតសក់ថ្មីដែល នីកូ ទើបតែបង្ហាញ មានភាពស្រស់សង្ហាប៉ុណ្ណា?

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព នីកូ
រូបភាព នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ