ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាកំប្លែងដ៏មានឈ្មោះល្បីល្បាញ នាយចេក បានបង្ហោះរូបភាពជាមួយនឹងសារដ៏ក្តុកក្តួលនៅលើបណ្តាញសង្គមរបស់ខ្លួន ក្រោយលោកត្រូវបានបាត់បង់អ្នកម្តាយជាទីស្រលាញ់។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញនូវអារម្មណ៍ អាណិតដល់រូបលោកជាខ្លាំង ដែលត្រូវជួបទុក្ខផ្ទួនៗ កំពុងតែពិបាកនៅក្នុងជីវភាពគ្រួសារ ពេលនេះម្តាយក៏ត្រូវលាចាកលោកចោលខ្លួន។

ទុក្ខសោកមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានអារម្មណ៍ក្តុកក្តួល នៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះតែរូបភាពនីមួយៗរបស់លោកជាមួយនឹងគ្រួសារ ពោរពេញដោយទឹកភ្នែក នៅពេលដែលឃើញម្តាយ ក៏ដូចជាគ្រួសារត្រូវបាត់បង់មនុស្សជាទីស្រលាញ់បែបនេះ។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានបញ្ចេញសារដ៏ខ្លីមួយ តែបានធ្វើឲ្យមហាជនអាណិតដល់កលោកយ៉ាងខ្លាំង៖«តែមួយភ្លែតសោះ ឥឡូវម្ដាយខ្ញុំបានស្លាប់ហើយ ពិតជាលឿនណាស់ រកតែផ្ដាំអីក៏មិនទាន់ដែរ កំពុងតែពិបាកថែមរឿងចឹងទៀត»។បន្ទាប់ពីឃើញបែបនេះ អ្នកគាំទ្រក៏បានចូលរួមសោកស្តាយដល់លោក និងគ្រួសារផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយចេក
នាយចេក
ម្តាយនាយចេក ត្រូវបានស្លាប់
ម្តាយនាយចេក ត្រូវបានស្លាប់
ម្តាយនាយចេក ត្រូវបានស្លាប់
ម្តាយនាយចេក ត្រូវបានស្លាប់
ម្តាយនាយចេក ត្រូវបានស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក