ថៃ៖ ថ្មីៗនេះគេសង្កេតឃើញតារាប្រុសស្រីល្បីៗនៅក្នុងសង្គមសិល្បៈថៃ បានចេញមុខមកថតរូប Pre-Wedding និងរៀបការជាមួយគ្នាជាបន្តបន្ទាប់ ហាក់ដូចជាច្រើនគូណាស់ជាងរាល់ឆ្នាំ។

ហើយត្រឡប់ទៅមើលអតីតកាលបន្តិច គេឃើញថាឈុតរៀបការរបស់តារាស្រីល្បីៗចំនួន ៣ ដួងនេះ ត្រូវបានអ្នកគាំទ្រ និងមហាជនទូទៅនាំគ្នាសរសើរ ទន្ទឹមនឹងពាក្យរិះគន់ខ្លាំងដូចគ្នាថា ឈុតមិនស្អាត មិនសមនឹងពិធីមង្គលការជាដើម។

ក្នុងនោះដែរយើងឃើញរួមមានដូចជា៖

១) រ៉ូបរៀបការរបស់តារាសម្តែងស្រី Chompoo Araya៖ ត្រូវបានគេចាត់ទុកថាគឺជារាជនីនៃការលេងហ្វេសស៊ិន ម៉ូតសម្លៀកបំពាក់គ្រប់ម៉ូត ប៉ុន្តែនៅក្នុងពិធីរៀបការរបស់ខ្លួន នាងបែរជ្រើសយករ៉ូបកូនក្រមុំ ដែលធ្វើឱ្យគេរិះគន់ទៅវិញ ព្រោះរ៉ូបនោះលេងម៉ូតខ្លាំងពេក និងមួយទៀតដូចកូនក្មេងខ្លាំងពេក ធ្វើឱ្យអ្នកទស្សនាមើលមកដូចជាមិនស្អាតហើយសមគ្នាជាមួយនឹងនាងសោះ ដូច្នេះវាដូចជាទៅបន្ថយសម្រស់ដ៏ស្រស់ស្អាតរបស់នាងទៅវិញ បណ្តាលឱ្យអ្នកគាំទ្រមួយចំនួនខកចិត្តមិនតិចដែរ។

តែទោះបីជាយ៉ាងនេះក្តីក៏ Chompoo Araya បានឆ្លើយតបជាមួយនឹងពាក្យរិះគន់ទាំងនោះវិញថា នាងមិនខ្វល់នូវពាក្យរិះគន់របស់មនុស្សដែលមិនស្រលាញ់នាងនោះទេ។ 

រ៉ូបរៀបការដូចកូនក្មេងរបស់ Chompoo
រ៉ូបរៀបការរបស់ Chompoo
រ៉ូបរៀបការរបស់ Chompoo
រ៉ូបរៀបការរបស់ Chompoo

២) រ៉ូបរៀបការរបស់តារាសម្តែងស្រី Lydia Sarunrat៖ ក៏ត្រូវបានអ្នកគាំទ្រទូទៅរិះគន់ដែរថា មិនសមនឹងនាងទេព្រោះមើលទៅរ៉ូបនេះស៊ិចស៊ីជ្រុលពេល និងបានតែគេរាងខ្ពស់ៗស្លៀកទេមិនសមនឹងនាងឡើយ។ តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ Lydia មិនបានចេញមុខមកឆ្លើយឆ្លងអ្វីដែរ ទុកឱ្យរឿងនេះស្ងប់ស្ងាត់វិញទៅដោយខ្លួនឯង។ 

រ៉ូបរៀបការរបស់ Lydia
រ៉ូបរៀបការរបស់ Lydia
រ៉ូបរៀបការរបស់ Lydia
រ៉ូបរៀបការរបស់ Lydia

៣) រ៉ូបរៀបការរបស់តារាសម្តែងស្រី Namwan raknapak៖ ត្រូវគេមើលឃើញថារ៉ូបកូនក្រមុំរបស់នាងមានម៉ូតសាមញ្ញពេក និងស៊ិចស៊ីជ្រុលពេក ព្រោះផ្នែកខាងមុខបញ្ចេញដើមទ្រូងស្ទើរតែតាំងទាំងអស់ជិតដល់ចង្កេះ ធ្វើឱ្យអ្នកមើលប្រហោងពោះជំនួស។ ហើយអ្នកខ្លះទៀតក៏បានបញ្ចេញមតិយោបល់ថា ស្លៀករ៉ូបស៊ិចស៊ីមិនក្រែងចិត្តសាច់ញាតិ និងភ្ញៀវកិត្តិយសដែលបានមកចូលរួមកម្មវិធីមង្គលការរបស់នាងសោះ។ 

រ៉ូបរៀបការរបស់ Namwan
រ៉ូបរៀបការរបស់ Namwan
រ៉ូបរៀបការរបស់ Namwan
រ៉ូបរៀបការរបស់ Namwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]