កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីកន្លងទៅនេះ ទើបតែមានពាក្យចចាមអារ៉ាមមួយ បានលើកឡើងថា តារានៅក្នុងផលិតកម្ម SM និងមិនទៅចូលរួម ក្នុងកម្មវិធី Mnet Asian Music Awards ប្រចាំឆ្នាំ ២០១៨ ទេ។ ជាការពិតណាស់ ដំណឹងនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រ Kpop ទូទាំងពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេបង្ហាញប្រតិកម្ម ផ្សេងៗគ្នា។ 

រូបភាព EXO
រូបភាព EXO

អ្នកខ្លះក៏មិនសប្បាយចិត្ត ខ្លះទៀតក៏សប្បាយរីករាយ ខ្លះទៀតក៏ទាយដឹងពី ហេតុផលដែល ពួកគេមិនចូលរួម។ ប៉ុន្តែវាមិនបញ្ចប់ ត្រឹមតែប៉ុណ្ណឹងនោះទេ ជាក់ស្ដែង កាលពីថ្ងៃម្សិលមិញនេះ មានពាក្យចចាមអារ៉ាមថ្មីមួយ បានលើកឡើងថា ក្រុម EXO ក៏គ្មានវត្តមាន ក្នុងកម្មវិធី Melon Music Awards ដ៏ល្បីល្បាញ ប្រចាំឆ្នាំនេះ ដូចគ្នាផងដែរ។

រូបភាព MMA
រូបភាព MMA

ហេតុផលដែលធ្វើឲ្យ ក្រុមអ្នកគាំទ្រ EXO ជឿជាក់ខ្លាំងបំផុតនោះគឺ ដោយសារតែ ការបង្ហោះរូបភាព ជាប្រស្នារបស់អ្នកគ្រប់គ្រង ក្រុម EXO ម្នាក់។ ព្រោះតែដំបូងឡើយ មានអ្នកគាំទ្រមួយក្រុម បានបង្ហោះជាសំណួរ សួរទៅកាន់អ្នកគ្រប់គ្រងរូបនោះ ក្នុង Twitter ដើម្បីចង់ដឹងពីវត្តមានរបស់ ក្រុម EXO នៅក្នុងកម្មវិធី Melon Music Awards នេះ ដោយពួកគេបានសរសេរថា ប្រសិនបើ EXO គ្មានវត្តមានក្នុងកម្មវិធីនោះទេ សូមឲ្យលោក បង្ហាញរូបកែវកាហ្វេ Americano មួយកែវ ដើម្បីជាការបញ្ជាក់។ 

រូបភាព កែវការហ្វេ
រូបភាព EXO

មិនយូរប៉ុន្មាន អ្នកគ្រប់គ្រងរូបនោះ ក៏បានបង្ហោះរូបកាហ្វេ Americano មួយកែវ នៅក្នុងគេហទំព័ររបស់លោកភ្លាម ជាហេតុធ្វើឲ្យ ក្រុមអ្នកគាំទ្រ ជឿជាក់ទាំងស្រុងថា EXO នឹងគ្មានវត្តមាន ក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដ៏ធំមួយនេះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]