ភ្នំពេញ៖ តារាចម្រៀង និងម្ចាស់ពានរង្វាន់កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ លោកប៊ុត សីហា តែងតែចេញនូវចម្រៀងថ្មីៗជាបន្តបន្ទាប់ និងសោយសុខក្នុងផលិតកម្មថ្មី ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាអ្នកគាំទ្រ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះតារាប្រុសរូបនេះ បានបង្ហើបនូវបទចម្រៀងថ្មីរបស់ខ្លួន«ហង្សមាសចិត្តបាប» ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ គួបផ្សំនឹងសម្លេងដ៏ពីរោះ និងស្រទន់របស់លោកទៀតនោះ ធ្វើឲ្យបទចម្រៀងមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យ៉ាងណាមិញ ទោះបីជាបទមួយនេះ មិនទាន់ចេញពេញយ៉ាងណាក្តី តែត្រឹមតែមួយរយៈពេលដ៏ខ្លី បទចម្រៀងមួយនេះ មានអ្នកចូលស្តាប់នៅក្នុងបណ្តាញសង្គមជាច្រើនផងដែរ។

ក្រោយពីបានស្តាប់ នូវបទចម្រៀង ក៏ដូចជាឃើញលោកបានចេញបទចម្រៀងថ្មីៗម្តងៗ អ្នកគាំទ្រជាច្រើនពិតជាសប្បាយ និងរំភើបចិត្តយ៉ាងខ្លាំង នៅក្នុងការគាំទ្រពីសមត្ថភាព ស្នាដៃដែលលោកបានបង្ហាញ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីធ្វើការស្តាប់ចម្រៀងថ្មីរបស់លោក ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា