តាមប្រភពពត័មានចិនបានអោយដឹងថា មាននារីស្រស់ស្អាតម្នាក់បានឡើងឈរ លើអាគារយ៉ាងខ្ពស់ដោយបំរុងនឹង ធ្វើអត្តឃាតដោយលោតចុះមកក្រោម។ ប៉ុន្មាននាទីក្រោយមក ក៏មានក្រុមសង្គ្រោះ បានមកជួយនាងប៉ុន្តែនាងបានស្រែកថាបើ ហ៊ានចូលមកជិតនាង នាងនឹងលោតភ្លាម រហូតដល់មួយសន្ទុះធំ ក៏មានប៉ូលិសស្រីម្នាក់ដែលបានបើករថយន្តកាត់ ឃើញហេតុការបែបនេះ ក៏ស្ម័គ្រចិត្តចូលទៅជួយ ដោយ​នាងបានឡើងទៅជួប នារី ដែលចង់ធ្វើអត្តឃាត ហើយបាននិយាយបញ្ចុះបញ្ចូល អស់រយៈពេលរហូតដល់ទៅជាងមួយ ម៉ោងឯណោះ បន្ទាប់មកប៉ូលិសស្រីនោះក៏បាន ហុចដៃអោយនាង ប៉ុន្តែនាងបានរំកិលខ្លួនលោតចុះទៅតែម្តង ឃើញហេតុដូច្នេះ ប៉ូលិសស្រី​ ក៏បានចាប់ក្របួចនាងជាប់ អោយមានក្រុមសង្គ្រោះ ២ នាក់ទៀតរត់ចូលមកជួយ។ បន្ទាប់ពីបានយកនាងចុះមក ដល់ក្រោមហើយ ប៉ូលិសស្រីនោះក៏បាន ជិះឡានចេញទៅបាត់ ដោយមិនបានបង្ហាញពី អត្តសញ្ញាណរបស់ខ្លួនឡើយ។ គួរបញ្ជាក់ផងដែរថា នាងមានបំណងធ្វើអត្តឃាត ព្រោះតែត្រូវបានថៅកែ របស់នាងស្តីអោយ។

ដោយ ៖ អម្រិត

រៀបចំដោយ ៖ ខ្មែរឡូត

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះប៉ូលិសស្រីម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]