ភ្នំពេញ៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនសាមសុងមានកម្មវិធីបន្ថែមជូនដ៏ពិសេសសម្រាប់រាល់ការជាវផលិតផលអេទ្បិចត្រូនិចរបស់ក្រុមហ៊ុនសាមសុងមួយចំនួននៅតាមហាងទំនើបសាមសុងដែលបានកំណត់ចាប់ពីថ្ងៃទី ១ រហូតដល់ ៣០ វិច្ឆិកា ២០១៨។

ការផ្តល់ជូនពិសេសនេះសម្រាប់ផលិតផលសាមសុងដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូទឹកកក ហើយអ្វីដែលពិសេសនោះគឺ អតិថិជនជាទីស្រលាញ់របស់សាមសុងទាំងអស់ នឹងទទួលបានប្រាក់ត្រលប់មកវិញ ភ្លាមៗម៉ង់ ចាប់ពី ២០ ដុល្លាររហូតដល់ ៥០០ ដុល្លារ (20$ to 500$) ផ្តល់ការដំឡើងជូនដោយឥតគិតថ្លៃ និងជើងភ្ជាប់ជញ្ជាំង(Darker stand )។

គួររំលឹកផងដែរថា ផលិតផល ដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះ សុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និងកំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

ទៅរកឯណាបាន? គឺមានតែនៅសាមសុងតែមួយគត់! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងទំនើបសាមសុង ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ!

សូមបញ្ជាក់ផងដែរ ការផ្ដល់ជូននេះសម្រាប់តែផលិតផលសាមសុងមួយចំនួនដែលបានកំណត់តែប៉ុណ្ណោះ៕

ប្រម៉ូសិនពិសេសពីសាមសុង
ប្រម៉ូសិនពិសេសពីសាមសុង
ប្រម៉ូសិនពិសេសពីសាមសុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]