ថៃ: កាលពីពេលយប់មិញនេះ តារាសម្តែងស្រីកំពូល Yaya ត្រូវបានអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយស ក្នុងការប្រារព្ធកម្មវិធី Central Anniversary 2018 ហើយជាមួយគ្នានោះដែរ កញ្ញា ក៏បានតុបតែង និងលេងខ្លួនប្លែក ខុសពីមួយសព្វដង សម្រាប់កម្មវិធីពិសេសនេះ ផងដែរ។

ដូចគ្នានេះដែរ កញ្ញា ក៏បានស្លៀកឈុតរ៉ូបពណ៌ស ដែលមានលាយពណ៌ក្រហមឆៅ ព្រមជាមួយការផាត់មុខ យ៉ាងសុិចសុី ដូចជាកូនតុក្កតាជ័រ ក្នុងខ្សែភាពយន្តគំនូរជីវចលបរទេស។ លើសតែពីនោះទៅទៀត កញ្ញា​ ក៏បានបង្ហាញឲ្យឃើញពីរូបរាង និងចង្កេះ ដល់តូចច្រឡឹងរបស់ខ្លួន ដែលកាន់តែជាភាពទាក់ទាញមួយផ្នែកទៀត មកកាន់មហាជនគ្រប់ៗគ្នា ថែមទៀតផងដែរ។​

ស្របពេលជាមួយគ្នានេះដែរ សម្រាប់វត្តមានរបស់កញ្ញាយប់មិញនេះ ក៏កាន់តែធ្វើឲ្យកម្មវិធីទាំងមូល ពោរពេញទៅដោយភាពសប្បាយរីករាយ ព្រមទាំងជារាត្រីមួយ ដែលមិនអាចបំភ្លេចបាន ផងដែរ៕ 

ទស្សនាកម្រងរូបភាពខាងក្រោមនេះ ទាំងអស់គ្នា:

Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]