កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ពោលគឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍បានរយៈពេលមួយឆ្នាំ របស់តារាសម្តែងប្រុសស្រីលោក Song Joong ki និងនាង Song Hye Kyo ដែលភាគច្រើនគេស្គាល់ថា ហ៊ាន់ ជីអ៊ុន។

រយៈពេលមួយឆ្នាំរស់នៅក្នុងជីវិតប្តីប្រពន្ធ អាចនិយាយបានថា មានរឿងជាច្រើនដែលកើតឡើង និងមានអនុស្សាវរីយ៍រួមគ្នាជាច្រើន ដែលគួរឲ្យចងចាំ ដោយពេលខ្លះក៏ពេលវេលាផ្អែមល្ហែម ប៉ុន្តែពេលខ្លះក៏ត្រូវជួបឧបសគ្គមួយចំនួន ដែលត្រូវជម្នះតស៊ូដើរទៅមុខជាមួយគ្នាផងដែរ។

ជាក់ស្តែង គូស្វាមីភរិយាល្បីឈ្មោះមួយគូនេះ តែងតែទទួលបានការកោតសរសើរ មិនដាច់ពីមាត់ពីសំណាក់សាធារណៈជន ទៅលើជីវិតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត និងគួរឲ្យច្រណែនបំផុតរបស់អ្នកទាំងពីរ។ ជាការពិតណាស់ បើទោះបីជាប្តីប្រពន្ធ Song-Song មួយគូនេះ សាងជីវិតគ្រួសារជាមួយគ្នាបានរយៈពេល១ឆ្នាំទៅហើយក្តី ប៉ុន្តែអ្នកទាំងពីរ នៅតែផ្តល់ក្តីស្រលាញ់ ភាពផ្អែមល្ហែមរ៉ូមែនទិកចំពោះគ្នាជានិច្ច មិនចាញ់គូស្នេហ៍ក្មេងៗថ្មីថ្មោងឡើយ ដោយក្នុងនោះមានដូចជា៖

១. បើទោះបីជារវល់ការងារខ្លាំងយ៉ាងណា ពួកគេនៅតែព្យាយាមឆ្លៀតពេល សម្រួលកាលវិភាគមកជួបគ្នាជានិច្ច។ ដូចដែលប្រិយមិត្តជ្រាបមកហើយថា Song Joong ki និង Song Hye Kyo សុទ្ធសឹងតែជាតារាមានកេរ្តិ៍ឈ្មោះនិងឥទ្ធិពលនៃការគាំទ្រខ្លាំងនៅអាស៊ី ដូចនេះពួកគេមានការងារសិល្បៈច្រើន ប៉ុន្តែទោះជាយ៉ាងណា រាល់កាលវិភាគការងាររបស់ពួកគេ ភាគច្រើនសុទ្ធតែកំណត់ទីតាំងនិង ពេលវេលាជិតគ្នាជានិច្ច ដើម្បីបានជួបគ្នានិងត្រឡប់មកផ្ទះវិញជាមួយគ្នា។

Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា
Song Jong ki និង Song Hye Kyo ចូលរួមកម្មវិធីជិតគ្នា
ចេញពីកម្មវិធីទៅញុំាអាហារជាមួយគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា

២. តែងតែផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក គ្រប់ពេលវេលា មិនថាពេលធ្វើដំណើរទៅណាមកណា ការជូនបាច់ផ្កា ការផ្តល់ស្នាមញញឹម និងនៅក្នុងថ្ងៃពិសេសជាដើម។

Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅក្បែរគ្នា

៣. ដើរទៅណាមកណាជាមួយគ្នា ធ្វើការជាមួយគ្នា សូម្បីតែពេលវេលាដែលវិល​ត្រឡប់ចូលសិល្បៈវិញក៏ដូចគ្នា មិនតែប៉ុណ្ណោះ ថែមទាំងស្រក់ទម្ងន់ជាមួយគ្នាថែមទៀតផង។

Song Jong ki ស្រកទម្ងន់
Song Hye Kyo ជាមួយគ្រូហាត់ប្រាណ

៤. មិនបាច់និយាយត្រឹមកាយវិការក៏អាចបញ្ជាក់ច្បាស់ ជាការពិតណាស់ បើទោះបីជាទៅណាមកទៅណា ឬចូលរួមកម្មវិធីអ្វីក៏ដោយ ក៏គេមិនធ្លាប់ឃើញម្រាមឃើញនាង របស់អ្នកទាំងពីរទំនេរម្តងណាឡើយ ពោលគឺពួកគេតែងតែពាក់ចិញ្ចៀនរៀបការជាប់ដៃជានិច្ច ។

Song Jong ki និង Song Hye Kyo តែងតែនៅជាមួយគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅជាមួយគ្នា
Song Jong ki និង Song Hye Kyo តែងតែនៅជាមួយគ្នា
Song Jong ki និង Song Hye Kyo ពាក់ចិញ្ចៀនរៀបការ
Song Jong ki និង Song Hye Kyo ពាក់ចិញ្ចៀនរៀបការ

៥. គ្មានភាពស្តាយក្រោយ ដែលស្រលាញ់គ្នា។ តារាប្រុសSong Jong ki ធ្លាប់បាននិយាយពី ស្នេហារបស់ខ្លួននៅក្នុងបទសម្ភាន៍មួយថា លោកពិតជាស្រលាញ់ភរិយា របស់លោកខ្លាំងណាស់ ជាការស្រលាញ់ដោយជីវិត និងជាក្តីស្រលាញ់អស់ពីចិត្ត តាមអ្វីដែលបុរសម្នាក់អាចធ្វើ ដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់បាន។ 

លើសពីនេះទៅទៀត ទោះបីជាអ្នកទាំងពីររៀបការហើយក៏ពិតមែន ប៉ុន្តែលោកមានអារម្មណ៍កាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៍ ភរិយារបស់លោកជារៀងរាល់ ហាក់បីដូចជាមនុស្សទើបតែស្រលាញ់គ្នាដំបូងដូច្នោះដែរ៕

Song Jong ki និង Song Hye Kyo
Song Jong ki និង Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]