យោងទៅតាមប្រភពពត៌មានពីគេហទំព័រ yahoo បានឲ្យដឹងថា សត្វឆ្កែមួយក្បាល ដែលត្រូវបាន ម្ចាស់របស់វា កាត់រោមចេញ អោយមើលទៅ ដូចសត្វតោនោះ ត្រូវបានគេ យល់ច្រឡំថា ជាកូនតោឈ្មោល ដែលវង្វេងតាមផ្លូវ ហើយរាយការណ៍ទៅ 911 (ប៉ូលីស)ទៀតផង។

កាលពីព្រឹកថ្ងៃ អង្គារ មានគេរាយការណ៍ទៅប៉ូលីស ដោយប្រាប់ថា មានសត្វតោមួយក្បាល កំពុងដើររកចំណីតាមផ្លូវ។ ក្រោយពីទទួលបាន ដំណឹងនេះភ្លាម ប៉ូលីសក៏បានរាយការណ៍ ដល់សួនសត្វ Virginia ដើម្បីត្រួតពិនិត្យមើលសត្វតោ ថាមានបាត់ឬក៏យ៉ាងណា។

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលឆ្កែឈ្មោះ Charles អាយុ៣ឆ្នាំ មួយក្បាលនេះ ត្រូវបានគេយល់ច្រឡំ ថាជាកូនតោ។ ចំណកម្ចាស់របស់វា បាននិយាយថា ឆ្កែរបស់គាត់ អ្នកជិតខាងសុទ្ធតែស្គាល់គ្រប់គ្នា ព្រោះវាមានការរាក់ទាក់ចំពោះមនុស្សណាស់ ហើយវាថែមទាំងមានទំព័រក្នុងហ្វេសប៊ុកទៀតផង (Facebook page) ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសត្វឆ្កែមួយនេះ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]