ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកតាមដានប្រវត្តិស្នេហាភេទដូចគ្នារវាងលោក ម៉ាដូណា និងសង្សារច្បាស់ជាជ្រាបហើយថា កាលពីថ្មីៗនេះ សង្សាររបស់លោកម៉ាដូណា បានបង្កការភ្ញាក់ផ្អើល ពេញបណ្តាញសង្គម ដោយរូបបានលោកបង្ហោះវីដេអូបង្ហូរទឹកភ្នែក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន និយាយរឿងបែកគ្នាជាមួយលោក ម៉ាដូណា ដោយមិនខ្វល់ពីអ្វីទាំងអស់។

យ៉ាងណាមិញ ស្រាប់តែម្សិលមិញនេះ សង្សាររបស់លោក ម៉ា ដូណា បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ភ្ញាក់ផ្អើលម្តងទៀតហើយ នៅពេលដែលឃើញលោកបង្ហោះសារដ៏ផ្អែមល្ហែម អមជាមួយរូបភាពលោកម៉ាដូណា ដោយនិយាយថា៖ “ក៏ព្រោះតែការស្រលាញ់ទើបងប្រច័ណ្ឌ ហើយបងពិតជាមិនចង់បាត់បងអូននោះទេ នៅពេលនេះគឺបងពិតជាសប្បាយចិត្ដនៅពេលដែលពួកយើងត្រូវគ្នាវិញ ហើយក៏សូមអរគុណដល់ បងប្អូនទាំងអស់គ្នាដែលបានខ្វាយខ្វល់បារម្ភ ហើយក៏មិនចង់ឲ្យយើងខ្ញុំដើរផ្លូវផ្សេងគ្នាដែរ ពួកយើងនិងថែរក្សាការស្រលាញ់មួយនេះបន្តទៀត អរគុណគ្រប់យ៉ាង”

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញសារទាំងនេះ បានឲ្យដឹងថា នៅពេលនេះលោកម៉ាដូណា និងសង្សារបានត្រូវរូវគ្នាវិញហើយ ហើយមហាជនជាច្រើនក៏បានសម្តែងការត្រេកអរចំពោះអ្នកទាំងពីរផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សាររបស់សង្សារម៉ាដូណា
ម៉ាដូណា និងសង្សារ
ម៉ាដូណា និងសង្សារ
ម៉ាដូណា និងសង្សារ
ម៉ាដូណា និងសង្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា