ភ្នំពេញ៖ ត្រឹមអាយុ១៨ឆ្នាំ ប៉ុន្តែអាចនិយាយបានថា តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា ទទួលបានជោគជ័យមិនធម្មតាឡើយ នៅលើវិថីសិល្បៈ ខណៈជ្រកក្រោមផលិតកម្មយក្ស រស្មីហង្សមាស ទើបតែបានរយៈពេល២ឆ្នាំ តែប៉ុណ្ណោះ។

ជាការពិតណាស់ សមត្ថភាពរួមផ្សំទាំងចរិតរួសរាយគួរឲ្យស្រលាញ់ ចេះឱនលំទោន ព្រមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតនោះ ទើបធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់មហាជន ជាពិសេសមិត្តយុវវ័យតែម្តង។

ជាក់ស្តែងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សម្រស់របស់តារាស្រី រ៉េត ស៊ូហ្សាណា ហាក់បីដូចជាមានការប្រែប្រួលច្រើន ពោលគឺប្រែកាន់តែស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺរូបរាងរបស់នាង គឺកាន់តែស្រឡូនស្អាតជាមុនផងដែរ។

តួយ៉ាង ដូចជារូបថតមិនប៉ុន្មានសន្លឹក ដែលតារាស្រីរ៉េត ស៊ូហ្សាណា បានបង្ហោះកាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បានធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរគ្រប់ៗគ្នា ពីរូបសម្រស់ក៏ដូចជាបច្ចេកទេសនៃការថតរូបរបស់នាង។

ក្នុងនោះ នេះបើតាមដឹង រូបថតស្អាតជាច្រើនសន្លឹក ដែលហ្សាណា បានបង្ហោះកន្លងមក ត្រូវបានគេដឹងថា ភាគច្រើនគឺជាស្នាដៃថត ដោយប្អូនស្រីបង្កើតរបស់នាងទាំងអស់។ ជាក់ស្តែង ដូចរូបភាពខាងក្រោមនេះផងដែរ គឺបានបង្ហាញពីរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ របស់ហ្សាណា ក៏ដូចជារូបភាពច្បាស់ត្រជាក់ភ្នែក ជាមួយនឹងពណ៌គួរឲ្យទាក់ទាញផងដែរ៕    

រ៉េត ស៊ូហ្សាណា និងប្អូនស្រី
រូបថត ហ្សាណា ថតដោយប្អូនស្រីបង្កើត
រូបថត ហ្សាណា ថតដោយប្អូនស្រីបង្កើត
រូបថត ហ្សាណា ថតដោយប្អូនស្រីបង្កើត
រូបថត ហ្សាណា ថតដោយប្អូនស្រីបង្កើត
រូបថត ហ្សាណា ថតដោយប្អូនស្រីបង្កើត
រូបថត ហ្សាណា ថតដោយប្អូនស្រីបង្កើត
រូបថត ហ្សាណា ថតដោយប្អូនស្រីបង្កើត
ប្អូនស្រីបង្កើតរបស់ហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា