ថៃ៖ ជាគ្រួសារមួយដែលពោរពេញ ទៅដោយសុភមង្គល និងសេចក្តីសុខយ៉ាងខ្លាំង សម្រាប់តារាសម្តែងស្រី Kejmanee និងអតីតតារាចម្រៀងលោក Jetrin ដែលបច្ចុប្បន្ននេះអ្នកទាំងពីរ មានកូនប្រុសកម្លោះចំនួនបីនាក់ ហើយកំពុងតែដើរក្នុងគន្លងសិល្បៈដូចជាពួកគេថែមទៀតផង។

ហើយនៅក្នុងសង្គមសិល្បៈថៃ ទាំងមូលនរណាក៏សរសើរដែរថា គូស្វាមីភរិយាមួយគូនេះគឺជាគ្រួសារមួយដ៏ផ្អែមល្ហែម និងរ៉ូមែនទិកជាទីបំផុត ទោះបីជារៀបការជាមួយគ្នាយូរឆ្នាំ និងមានកូនប្រុសសុទ្ធតែធំៗអស់ទៅហើយ យ៉ាងណាក៏ដោយ។

ជាក់ស្តែង កាលពីពេលកន្លងទៅនេះ ក្នុងថ្ងៃខួបកំណើតរបស់លោក Jetrin តារាសម្តែង​ស្រី Kejmanee ស្រាប់តែបានរៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយ ឱ្យស្វាមីរបស់ខ្លួន ដោយមានការរាំរបាំបុរាណ ជូនពរសូមស្វាមីមានអាយុវែងផងដែរ។

នេះគឺជារឿងភ្ញាក់ផ្អើលមួយសម្រាប់លោក Jetrin និងធ្វើឱ្យលោកមានក្តីរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះបានភរិយាធ្វើបែបនេះពញ្ញាក់អារម្មណ៍ខ្លួន នៅក្នុងថ្ងៃកំណើតគម្រប់ខួបអាយុ ៤៨ ឆ្នាំ។ ហើយក៏ជាលើកទី១ដែរ ដែលអ្នកគាំទ្របានឃើញតារាសម្តែងស្រី Kejmanee រាំរបាំបុរាណជូនពរស្វាមី និងសរសើរទឹកចិត្តថា Kejmanee ពិតជាស្រលាញ់ស្វាមីខ្លាំងណាស់ សុខចិត្តធ្វើគ្រប់បែបយ៉ាងឱ្យតែស្វាមីបានសប្បាយចិត្ត៕

ទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា៖  

ពិធីខួបកំណើត Jetrin
ពិធីខួបកំណើត Jetrin
ពិធីខួបកំណើត Jetrin
ពិធីខួបកំណើត Jetrin
Kejmanee រាំរបាំបុរាណ
Kejmanee រាំរបាំបុរាណ
Kejmanee រាំរបាំបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]