មនុស្សភាគច្រើនតែងតែមិនចូលចិត្ត នូវការសំអាតយ៉ាងម៉ត់ចត់នូវ ទីកន្លែងដែលមានវាលធំទូលាយ ប៉ុន្ដែវាមិនមែនជារឿងអាក្រក់នោះទេសំរាប់ បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនចិញ្ចឹមត្រី ត្រីបបែល និងអណ្ដើកយក្សជាដើម ធ្វើការដុះជូតសំអាតទូកញ្ចក់យ៉ាងស្អាត។

បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុន Sea Life London Aquarium តែងតែចុះទៅក្នុងអាងចិញ្ចឹងសត្វសមុទ្រ ដុស កោស ជូតសំអាតនូវកាកសំណល់ ដូចជាស្លែជាដើម ក្នុងមួយឆ្នាំម្ដង។ ពពួកសត្វសមុទ្រទាំងនោះ មានភាពសប្បាយចិត្តនៅពេលដែល មានអ្នកសំអាតចូលមកលេង និងសំអាតលំនៅដ្ឋានឲ្យពួកគេ និងដើម្បីជៀសវាងពីការធ្វើបាប និងភ័យខ្លាចពីអ្នកសំអាត សត្វត្រី និងអណ្ដើកបានរកកន្លែងលាក់ខ្លួន និងលួចមើលពីចម្ងាយ។

សួនសត្វក្រោយទឹកនេះ បានបើកសម្ពោធកាលពីខែឧសភា ឆ្នាំ២០១១ ក្រុមហ៊ុនក៏បានទទួលយកសត្វ ផេនឃ្វីនចំនួន១០ ដែលបញ្ចូនមកពីសួនសត្វ Edinburgh ផងដែរ និងមានសត្វសមុទ្រជាង ៥០០ប្រភេទដែលយកមកពីកន្លែងផ្សេងៗជាច្រើន ទូទាំងពិភពលោក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការងារជូតសំអាតនេះ? សូមទស្សនារូបភាពខាងក្រោម៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]