ថៃ៖ ជាការពិតណាស់ នៅក្នុងថ្ងៃកំណើតវ័យ២៧ឆ្នាំនេះ របស់ស្វាមីជាទីស្រលាញ់របស់ GubGib ដោយតារាស្រីរូបនេះ បានរៀបចំកម្មវិធីខួបកំណើតយ៉ាងពិសេសសម្រាប់ស្វាមី ជាលក្ខណៈបែបគ្រួសារ ដែលមើលទៅពិតជាមានសុភមង្គលមែនទែន។

យ៉ាងណាមិញ អ្វីដែលរឹតតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ សម្រាប់នៅក្នុងថ្ងៃកំណើតរបស់តារាសម្ដែងប្រុស លោក Bie នេះដែរ គឺគេបានសង្កេតឃើញថាសមាជិកគ្រួសារតូច ដ៏គួរឲ្យស្រលាញ់មួយនេះ បានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ រួមទាំងទីកន្លែង បែបលក្ខណៈជាក្រុមគ្រួសារចិនមួយ ដោយក្នុងនោះ ពោរពេញទៅដោយពណ៌ក្រហមឆ្អិនឆ្អៅតែម្ដង។

ទន្ទឹមជាមួយគ្នានេះដែរ សកម្មភាពដ៏មានសុភមង្គលទាំងនេះហើយ បានធ្វើឲ្យមហាជនមានការកោតសរសើរ ហើយជាពិសេសបានបង្ហាញអាម្មណ៍រំភើបជាខ្លាំង ជាមួយនឹងក្រុមគ្រួសារដ៏តូចមួយនេះ ដែលមើលទៅហាក់ពោរពេញទៅដោយក្ដីសុខ គួរឲ្យច្រណែនមែនទែន៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖  

ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie
ទិដ្ឋភាពខួប​ Bie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]