ភ្នំពេញ៖ រាល់ស្ទាយ៍តែងខ្លួនរបស់តារាចម្រៀងវ័យក្មេងកញ្ញា វីរៈ និច បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រយុវវ័យទាំងអស់ ស្រលាញ់ ក៏ដូចជាពេញចិត្ត និងការស្លៀកពាក់របស់នាងយ៉ាងខ្លាំង ព្រោះមើលទៅសមរម្យ និងមិនសូវបង្ហាញនូវភាពស៊ិចស៊ីដូចអ្នកដទៃ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងសម្លៀកបំពាក់ឈុតប្រពៃណី ពណ៌លឿង យ៉ាងសមសួន និងស្រស់ស្អាតយ៉ាងខ្លាំង ធ្វើឲ្យបណ្តាអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាសរសើរដល់រូបនាងជាច្រើន។

ជាមួយគ្នានេះដែរ អ្នកគាំទ្រក៏បានថានាងពិតជាមានរូបសម្រស់ស្អាតតែម្តង ជាពិសេសនៅពេល ដែលស្លៀកនូវសម្លៀកបំពាក់មួយនេះ ព្រោះមើលទៅពិតជាប្លែកភ្នែក និងស្រស់ស្អាតជាងសព្វដងគួរឲ្យចាប់អារម្មណ៍។

តាមរយៈការតែងខ្លួនរបស់នាង មិនថាជាការលេងខ្លួនបែបបុរាណ និងសម័យនោះទេ គឺតែងតែធ្វើឲ្យអ្នកគាំទ្រ ពេញចិត្ត និងសរសើរដល់រូបនាងគ្រប់ពេល ក៏ព្រោះតែសម្រស់ និងរូបរាង អំណោយផលពីធម្មជាតិរបស់នាង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជា្របច្បាស់៖  

វីរៈ និច ក្នុងឈុតប្រពៃណី
វីរៈ និច ក្នុងឈុតប្រពៃណី
វីរៈ និច ក្នុងឈុតប្រពៃណី
វីរៈ និច ក្នុងឈុតប្រពៃណី
វីរៈ និច ក្នុងឈុតប្រពៃណី
វីរៈ និច ក្នុងឈុតប្រពៃណី
វីរៈ និច ក្នុងឈុតប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង