កម្សាន្ត៖ សម្រស់ជាភាពចាំបាច់បំផុត សម្រាប់តារាៗនៅក្នុងសិល្បៈ ដើម្បីឆក់តំណែងប្រជាប្រិយភាពនិង អាចឈរលើទីផ្សារសិល្បៈបាន។ ប៉ុន្តែពេលខ្លះ ការតុបតែងខ្លួន ដោយភ្លេចគិតពីចំណុចតូចៗ ក៏អាចបំផ្លាញសម្រស់របស់ពួកគេ បានមួយភ្លែតផងដែរ។

ជាក់ស្តែង បើតាមប្រភពបរទេសមួយ បានបង្ហាញពីសម្រស់របស់តារាស្រីល្បីៗ ត្រូវធ្លាក់ដុនដាប ព្រោះតែជាងផាត់មុខ គូរចិញ្ចើមខុសទម្រង់មុខរបស់ពួកគេ ខ្លាំងពេក។ ក្នុងនោះ ប្រសិនបើហ៊ានតែគូរចិញ្ចើម តូច ឬធំខ្លាំង ប្រាកដជា ធ្វើឲ្យមុខមាត់របស់ពូកគេ ប្រែទៅជាចាស់ និងមិនស្អាត នៅមុខហ្វេនៗតែម្តង។

ជាមួយគ្នានោះដែរ ហ្វេនមួយចំនួន ក៏បានសំណូមពរឲ្យពួកគេ មានអ្នកផាត់មុខផ្ទាល់ខ្លួន ព្រោះថា បើមិនដូច្នោះទេ សម្រស់របស់ពួកគេ នឹងប្រែប្រួលព្រោះតែចិញ្ចើមនេះ នៅលើកក្រោយៗ តទៅទៀត ក៏ថាបាន៕ 

តោះទៅមើល ការគូរចិញ្ចើម ខុសបច្ចេកទេស របស់អ្នកផាត់មុខ ឲ្យតារាល្បីទាំងអស់គ្នា៖

១) Yang Mi

គូរចិញ្ចើមធំខុសពីធម្មតា
២) Dilraba Dilmurat
គូរចិញ្ចើមតូច គ្មានទម្រង់

៣) Liu Yifei

គូរចិញ្ចើមគ្មានទម្រង់មុខ តាំងក្បាល ដល់កន្ទុយ

៤) Liu Shishi

គូរចិញ្ចើមធំជ្រុល និងកោងខ្លាំង

៥) Victoria

គូរចិញ្ចើមតូចជ្រុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]