ឥណ្ឌា៖ លើកនេះឥណ្ឌាបានជះលុយប្រមាណ ៥៧៦លានដុល្លារ និងប្រើរយៈពេលជិត ៥ឆ្នាំដើម្បីធ្វើរូបសំណាកវីរបុរសរបស់ខ្លួនដែលប្រជាជនឥណ្ឌាសឹងគ្រប់រូបគោរពស្រលាញ់ គឺលោក Sardar Vallabhbhai Patel ដែលជាអ្នកបានធ្វើការតស៊ូដណ្ដើមឯករាជ្យឲ្យប្រទេសឥណ្ឌាវិញ។

រូបសំណាកសាមគ្គីភាព

រូបសំណាកដ៏ធំសម្បើមនេះមានឈ្មោះថា "រូបសំណាកសាមគ្គីភាព ឬ Statue of Unity" មានកម្ពស់ ១៨២ម៉ែត្រ ខ្ពស់ជាងរូបសំណាកសេរីភាព នៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកជិតពីរដង។ រូបសំណាកសាមគ្គីភាពនេះត្រូវបានបញ្ចប់ការសាងសង់ និងបើកសម្ភោពជាផ្លូវការនៅថ្ងៃថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៨ នេះ។

លើសពីនេះទៅទៀត ឥណ្ឌាបានបំបែកកំណត់ត្រាពិភពលោករបស់ប្រទេសចិនដោយសង់រូបសំណាកធំជាងគេបង្អស់ពោលគឺ រូបសំណាកសាមគ្គីភាពនេះនៅក្នុងរដ្ឋ Gujarat មានកម្ពស់ ១៨២ ម៉ែត្រ ខណៈពេលរូបសំណាកធំបំផុតពីមុនមានប្រវែងត្រឹម ១២៩ម៉ែត្រដែលជារូបសំណាកព្រះពុទ្ធនិទាឃរដូវ ឬ “The Spring Temple Buddha” មានទីតាំងស្ថិតនៅក្នុងប្រទេសចិន។

រូបសំណាកព្រះពុទ្ធនិទាឃរដូវ
រូបសំណាកខ្ពស់បំផុតលើពិភពលោក

រម្លឹកពីប្រវត្តិរបស់វីរបុរសឥណ្ឌានេះបន្តិច លោក Patel ធ្លាប់ធ្វើជាអភិបាលរងក្រុងក្នុងប្រទេសឥណ្ឌាបន្ទាប់ពីទទួលបានឯករាជ្យភាពក្នុងឆ្នាំ១៩៤៧។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជាតិឥណ្ឌាទាំងមូលបានដាក់ងារគាត់ថាជាវីរបុរស “Iron Man នៃប្រជាជាតិឥណ្ឌា” ព្រោះលោកបានធ្វើការតស៊ូរួបរួមបញ្ចូលរដ្ឋឥណ្ឌាជាច្រើនឲ្យទៅជារដ្ឋដ៏ធំមួយក្រោយពីការទទួលបានឯករាជ្យក្នុងប្រទេសរបស់ខ្លួន៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

លោក Sardar Vallabhbhai Patel

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]