ចិន៖ ថ្មីៗនេះ កំពូលតារាសម្តែងស្រីកញ្ញា Fan Bingbing បានប្រកាសចេញនូវដំណឹងល្អ ព្រមជាមួយនឹងដំណឹងអាក្រក់របស់ខ្លួន ក្នុងពេលតែមួយ ដែលធ្វើឲ្យអ្នកគាំទ្រសោកសៅមិនស្ទើរនោះទេ។

ជាក់ស្តែង យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុង បានឲ្យដឹងថា តារាស្រី Fan Bingbing បានប្រកាសចេញនូវវេលារៀបការជាផ្លូវការរបស់ខ្លួនជាមួយនឹង គូដណ្តឹងគឺលោក Li Chen ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ដោយឡែក ដំណឹងដែលគួរឲ្យសោកស្តាយឯនេះវិញ គឺនាងបានសម្រេចចិត្តនឹងចូលនិវត្តន៍ពីពិភពសិល្បៈ ក្រោយពីរៀបការរួច។

Fan Bingbing និង Li Chen

គួររំឮកផងដែរថា តារាសម្តែងស្រី Fan Bingbing និងតារាសម្តែងប្រុសលោក Li Chen បានចាប់ផ្តើមទាក់ទងស្រលាញ់គ្នាក្នុងឆ្នាំ២០១៥ បន្ទាប់មកអ្នកទាំងពីរក៏បានសាងចំណងស្នេហា ដោយបានភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នា និងត្រូវបានមហាជនចាត់ទុកថា ជាគូស្នេហ៍តែសាកសមនិងល្បីល្បាញជាងគេ ប្រចាំប្រទេសចិនផងដែរ។ ជាពិសេសជាងនេះទៅទៀតនោះ Fan Bingbing ក៏ត្រូវបានគេស្គាល់ថា ជាតារាសម្តែងស្រី ដែលរកបានប្រាក់ចំណូលបានខ្ពស់បំផុត លំដាប់ទី៥ នៅលើពិភពលោកថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណា កាលពីខែមិថុនាកន្លងទៅនេះ នាងបានជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំង ផ្អើលពេញបណ្តាញទំនាក់ទំនងសង្គម ក្នុងករណីគេចវេសបង់ពន្ធ ដែលល្មើសទៅនឹងច្បាប់របស់ប្រទេសចិន។ មិនតែប៉ុណ្ណោះនាងត្រូវបានគេផាកពិន័យ ដោយត្រូវបង់ប្រាក់រហូតដល់ទៅ ១៣០លានដុល្លារឲ្យទាន់ពេលវេលា ក្នុងរយៈពេលត្រឹមតែ២ថ្ងៃថែមទៀតផង។

មិនថាយ៉ាងណា រឿងរ៉ាវទាំងប៉ុន្មានត្រូវបានឆ្លងផុត ប៉ុន្តែអ្នកគាំទ្រនៅតែមិនអស់ចិត្ត ដោយមិនចង់ឲ្យតារាសម្តែងស្រីល្បីឈ្មោះរូបនេះ ចូលនិវត្តន៍ពីវិស័យសិល្បៈនេះនោះទេ ពីព្រោះថាទម្រាំតែនាងខិតខំប្រឹងប្រែងដើរផងរត់ផង ព្យាយាមកសាងកេរ្តិ៍ឈ្មោះ រហូតល្បីល្បាញពេញពិភពលោកដូចសព្វថ្ងៃនេះ គឺពិតជាមិនងាយនោះទេ៕  

កំពូលតារាស្រី Fan Bingbing
Fan Bingbing និង Li Chen
កំពូលតារាស្រី Fan Bingbing
កំពូលតារាស្រី Fan Bingbing
កំពូលតារាស្រី Fan Bingbing
កំពូលតារាស្រី Fan Bingbing
កំពូលតារាស្រី Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]