ចិន៖ យោងតាមសារព័ត៌មាន China Press របស់ប្រទេសចិនបានចុះផ្សាយកាលពីថ្មីៗនេះថា សិស្សសាលាបឋមសិក្សាណានជីងម្នាក់មានត្រកូល Yu បានសរសេរអត្ថបទនៅក្នុងការប្រកួតតែងសេចក្តីមួយ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម WeChat មានការកោតសេរសើរ និងល្បីយ៉ាងខ្លាំង។

បើទោះបីជានៅក្មេងក៏ដោយ ប៉ុន្តែនាងអាចសរសេរអត្ថបទមួយបានយ៉ាងល្អ ដោយឆ្លុះបញ្ចាំងពីគំនិតឯករាជ្យដូចជាមនុស្សធំអីចឹង។ 

កុមារី Yu

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃអត្ថបទ៖

"ពេលធំទ្បើង ខ្ញុំចង់ធ្វើជាជាងឈើ ប៉ុន្តែបើអ្នកឲ្យស្ករគ្រាប់ ក៏ខ្ញុំញុំាវាដែរ (ទោះបីជាខ្ញុំធំហើយក៏ដោយ)។ ពេលរៀនថ្នាក់ទី៣ ខ្ញុំដឹងថាសង្គមបច្ចុប្បន្នធ្វើឲ្យមនុស្សអស់ទឹកចិត្ត និងមិនឲ្យតម្លៃពួកគេទេ។ ឧទាហរណ៍៖ មនុស្សត្រូវបានចាត់ទុកថា “អត់បានការ” ដោយគ្រាន់តែផ្អែកលើពិន្ទុប្រលងនៅក្នុងថ្នាក់ ទាំងពួកគេមិនទាន់មានឱកាសស្វែងរកទេពកោសល្យរបស់ខ្លួនផង។"

កថាខណ្ឌខាងលើចង់មានន័យថា សង្គមសព្វថ្ងៃធ្វើឲ្យនាងតូចនេះបាក់ទឹកចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំង ប៉ុន្តែប៉ានាងបានប្រាប់ថា កុំគិតច្រើនពេក ហើយបន្តធ្វើអ្វីដែលខ្លួនចូលចិត្ត។ ដូច្នេះ Yu ដែលមានអាយុប្រហែល ១០ឆ្នាំចាប់ផ្តើមផ្តោតលើអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តរួមទាំងខ្លួននាង គ្រួសារ និងលោកគ្រូអ្នកគ្រូ។

បន្ថែមពីនេះ នៅពេលមួយក្មេងស្រីដ៏គួរឲ្យស្រលាញ់នេះចាំបានថា គ្រូបានឲ្យសិស្សរត់ចម្ងាយ ៥០ ម៉ែត្រនៅក្នុងម៉ោងកីទ្បា ដែលធ្វើឲ្យសិស្សគ្រប់គ្នាមានការភ័យខ្លាច។ ដោយដឹងថាមិនអាចគេចពីការរត់នេះ Yu បានព្យាយាមអស់ពីសមត្ថភាព និងរត់លឿនដូចកាំជ្រួចនៅពេលផ្លុំកញ្ចែភ្លាមៗ។

នាងបានសរសេរបន្តដូច្នេះ “ខ្ញុំរត់យ៉ាងលឿនរហូតដល់ប៉ើងសក់សំព្រោង ហើយរត់ដល់ទីត្រឹមតែ ៨.៧៥ វិនាទី។ ខ្ញុំពិតជាសប្បាយចិត្តបំផុត ដែលពេលនោះមានអារម្មណ៍ថា ខ្ញុំដូចជា Usain Bolt អីចឹង។ ខ្ញុំបានហូបសូកូទ្បានៅពេលយប់ ហើយលោកប៉ាបានសរសើរថា ខ្ញុំជាក្មេងល្អ។ ដូច្នេះប្រហែល មិនបាច់ខំរៀនពេកដើម្បីបានចូលរៀនក្នុងសាកលវិទ្យាល័យ Harvard ក៏បាន ធ្វើម៉េចឲ្យតែសប្បាយចិត្តទៅបានហើយ។”

ដូច្នេះអត្ថបទរបស់សិស្សកម្រិតបឋមសិក្សានេះ អាចធ្វើឲ្យនិស្សិតកម្រិតសាកលវិទ្យាល័យ និងមនុស្សមួយចំនួនទៀតអាចកែប្រែទស្សនៈថា ក្តីសុខរបស់មនុស្សមិនចាំបាច់ទាល់តែទៅរៀននៅសាលាល្អបំផុត មានទ្រព្យសម្បត្តិច្រើនជាងគេ ឬក៏មានឋានៈខ្ពង់ខ្ពស់ដាច់គេឡើយ សំខាន់គឺធ្វើអី្វដែលខ្លួនឯងពេញចិត្ត និងសប្បាយចិត្តគឺគ្រប់គ្រាន់ហើយ៕ 

សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទតែងសេចក្តីរបស់នាង
រូបតំណាងសាកលវិទ្យា Harvard

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]