(ភ្នំពេញ)៖ ជាការពិតទស្សនិកជនទូទៅធ្លាប់តែឃើញ កំពូលតារាសម្តែងជើងចាស់ អ្នកស្រី អម្ពរ ទេវី ចូលរួមសម្តែងខ្សែភាពយន្តនានា ដែលទទួលបានការគាំទ្រច្រើន​យ៉ាងខ្លាំង ពីសំណាក់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស ទោះបីអ្នកស្រីបានឃ្លាតឆ្ងាយពីវិស័យសិល្ប់ អស់រយៈពេជិត២០ឆ្នាំមកហើយក្ដី។ យ៉ាងណាមិញ ថ្មីៗនេះ ពិតជាប្លែកអារម្មណ៍មែនទែន ខណៈឃើញអ្នកស្រី អម្ពរ ទេវី បកស្រាយនូវចម្រៀងមរកតដើមមួយបទយ៉ាងពីរោះរណ្តំ ជាមួយនឹងតារាចម្រៀងប្រុសលោក សាពូ មីដាដា មានចំណងជើងថា «ជិះទូកលេងតាមគង្គា»។

​សម្រាប់ទស្សនិកជន គឺបានចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហើរសំនៀងដ៏កម្រ ​ពីសំណាក់តារាសម្តែងជើងចាស់ អ្នកស្រី អម្ភរ ទេវី តាមរយៈការបកស្រាយនូវបទ «​ជិះទូកលេងតាមគង្គា» ជាមួយនឹងតារាប្រុសលោក សាពូ មីដាដា ខណៈកន្លងទៅទស្សនិកជន ធ្លាប់តែឃើញអ្នកស្រីសម្តែងភាពយន្ត។ អ្វីដែលគ្រប់គ្នាកត់សម្គាល់នោះ គឺទឹកដមសំនៀងរបស់អ្នកស្រី អម្ពរ ទេវី ពិតជាពីរោះ​ ប្រៀបបាននឹងតារាច្រៀងអាជីពអ៊ីចឹង សឹងតែធ្វើឲ្យអ្នកដែលបានស្តាប់លង់លក់ ទៅនឹងសំនៀងរបស់អ្នកស្រីតែម្តង។

យ៉ាងណាមិញ ជាមួយនឹងវិដេអូចម្រៀង ច្រៀងឆ្លងឆ្លើយគ្នាយ៉ាងមានទឹកដម ពីសំណាក់​តារាសម្តែងជើងចាស់ អ្នកស្រី អម្ពរ ទេវី និងតារាចម្រៀងលោក សាពូ មីដាដា ពេលនេះ គឺត្រូវបានបង្ហោះដោយលោក សាពូ មីដាដា។ មិនតែប៉ុណ្ណោះ គ្រាន់តែបង្ហោះលើបណ្តាញសង្គម មិនទាន់បានប៉ុន្មាននាទីផ​ង ក៏ទទួលបានការចូលរួមទស្សនា យ៉ាងច្រើនពីសំណាក់អ្នកនិយមលេងហ្វេសប៊ុក ដោយភ្ជាប់ជាមួយនឹងសារកោតសរសើរដល់តារាទាំងពីរ៕

អម្ពរ ទេវី
អម្ពរ ទេវី
អម្ពរ ទេវី
អម្ពរ ទេវី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អម្ពរ ទេវី