(ភ្នំពេញ)៖ បន្ទាប់ពីលោកតា វីតាមីនសេ បានទទួលមរណភាពទៅ បានធ្វើឱ្យក្រុមគ្រួសារ ជាពិសេសអ្នកនាង ប៉េងប៉ោង មានទុក្ខគ្រៀមគ្រំរហូតមកទល់នឹងពេលនេះ នៅតែមិនទាន់កាត់ចិត្តបាននៅឡើយ ចំពោះការបាត់បង់អ្នកមានគុណ។ តែយ៉ាងណា បន្ទាប់ពីរៀបចំកម្មវិធីបុណ្យ ឱ្យឱពុកចប់សព្វគ្រប់ហើយនោះ នាងបានវិលមករកវិថីសិល្បៈជាថ្មីវិញ ខណៈសព្វថ្ងៃនាងកំពុងសម្តែងភាពយន្តពីទៅបីជាប់គ្នាផងដែរ។ អ្វីដែលពិសេសជាងនេះ នាងនៅតែមានទទួលការច្រៀងតាមកម្មវិធីនានាដូចជា ការសម្តែងកំប្លែងក្រុមលោកតាវីតាមីនសេ និងច្រៀងភ្លេងការ កាត់សក់ជាដើម។ យ៉ាងណាមិញ ទោះការងារសិល្បៈហាក់មានទីផ្សារឡើងវិញក្តី តែតារាកំប្លែងរូបនេះ នៅតែបញ្ហាតូចមួយក្នុងគ្រួសារ ដោយនាងនៅតែចិញ្ចឹមចិត្តចង់បានបុត្រ ដើម្បីជាចំណងដៃសម្រាប់អាពាហ៍ពិពាហ៍របស់ខ្លួន។

ទាក់ទងនឹងរឿងមានបុត្រាបុត្រី ថ្លែងប្រាប់តាមរយៈទូរស័ព្ទថ្មីៗនេះ តារាកំប្លែងអ្នកនាង ប៉េងប៉ោង បាននិយាយយ៉ាងដូច្នេះថា នាងនិងស្វាមីចង់បានបុត្រណាស់ តែដោយសារនាងមានបញ្ហាសុខភាព ដូច្នេះនាងមិនដឹងថាមានអ្វីនឹងត្រូវកើតឡើងនោះទេ តែយ៉ាងណា នាងនៅតែចញ្ចឹមចិត្តថា នឹងឆាប់មានបុត្រក្នុងពេលឆាប់ៗនេះ ដើម្បីជាចំណងដៃនាង និងស្វាមី។

ដោយឡែកងាកមករក ការបាត់បង់លោកឱពុកជាទីស្រឡាញ់វិញ បើគិតមកទល់នឹងពេលនេះគឺ លោកតា វីតាមីនសេ បានទទួលមរណភាពជាងប្រាំបីខែហើយ ខណៈកូនស្រីរបស់លោកអ្នកនាង ប៉េងប៉ោង វិញ ហាក់មិនទាន់កាត់ចិត្តបានទីឱពុកនៅឡើយទេ ខណៈនិយាយពីឪពុកម្តងៗ នាងសឹងតែទប់ទឹកភ្នែកមិនបាន។ នាងបាននិយាយថា «រហូតមកទល់នឹងពេលនេះ នាងទើបតែកាត់ចិត្តបាន ៤០ ភាគរយទេ ចំពោះការបាត់បង់ឱពុក ព្រោះនិច្ចកាលនាងនៅតែនឹកឃើញ អាឡោះអាល័យឱពុក ដែលធ្លាប់ឃើញមុខរាល់ថ្ងៃ ស្នាមញញឹម និងការលេងសើចសប្បាយជាមួយគ្នា កាលដែលលោកនៅរស់រានមានជីវិត»។ តែយ៉ាងណាអ្នកនាង ប៉េងប៉ោង កាត់ចិត្តខ្លះបានព្រោះខ្លួនបានខឹតខំ មើលថែឱពុកអស់ពីលទ្ធភាពអស់ហើយ ខណៈក្នុងនោះ ក៏មានការជួយជ្រោមជ្រែងពីសប្បុរជនគ្រប់ប្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេសផងដែរ។

ជាចុងក្រោយ តារាកំប្លែងនាង ប៉េងប៉ោង បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយក្រុមគ្រួសារនាង កាលដែលលោកតា វីតាមីនសេ ទទួលមរណភាព។ ជាពិសេសនាងសូមអរគុណ នូវគុណបំណាច់របស់រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលបានជួយគ្រួសារនាង ខណៈគ្រប់ទីកន្លែងមានទុក្ខលំបាកគឺតែងតែមាន វត្តមានកាកបាទក្រហមជានិច្ច៕

ប៉េងប៉ោង និងស្វាមី​
ប៉េងប៉ោង និងស្វាមី​
ប៉េងប៉ោង និងស្វាមី​
ប៉េងប៉ោង និងស្វាមី​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉េងប៉ោង