អុីតាលី៖ ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ដែលបានផ្ទេរពីក្រុមអធិរាជស Real Madrid នៅក្នុងតម្លៃ ១០៥លានផោនកាលពីរដូវក្តៅកន្លងទៅ បាននិយាយថា មានតែរូបគេនិងខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ប៉ុណ្ណោះដែលអាចលេងបាល់ក្នុងកម្រិតបំផុតបាននៅអាយុជាង ៣០ឆ្នាំនេះ។

Cristiano Ronaldo និង Lionel Messi
Cristiano Ronaldo

ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំនេះអាចស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងចំណោមការបង្ហាញខ្លួននៅក្នុងក្របខណ្ឌ Serie A ចំនួន ១០លើក។ 

នៅក្នុងបទសម្ភាសន៍ជាមួយកីឡាបាល់ទាត់បារាំង អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអធិរាជស Real Madrid នេះបាននិយាយថា៖ «តើកីឡាករប៉ុន្មាននាក់ដែលអាចលេងបាល់ទាត់បាននៅក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង ១០ឆ្នាំមកហើយឡើងលើ? អ្នកអាចរាប់ពួកគេបានទេ បើតាមខ្ញុំគិតគឺមានតែ Messi និងខ្ញុំតែ២នាក់នេះប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំដឹងថាថ្ងៃណាមួយវានឹងអាចបញ្ចប់បាន ក្នុងរយៈពេល ៤, ៥ ឬ ៦ឆ្នាំទៀតអីនឹង....អ្នកនឹងបានឃើញដោយខ្លួនឯង»។

Cristiano Ronaldo
Cristiano Ronaldo

គួររំលឹកថា កាលពីជំនួប El Clasico កន្លងទៅ ការអវត្តមានរបស់កីឡាករឆ្នើមពីររូបគឺ Ronaldo និង Messi នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ ២០០៧ ដែលពួកគេធ្លាប់ប្រឈមមុខដាក់គ្នា ហើយជាលទ្ធផលអតីតក្រុមរបស់កីឡាករ CR7 បានខកចិត្តយ៉ាងខ្លាំងដោយបានភ្លាត់ចាញ់យ៉ាងធ្ងន់កនៅក្នុងលទ្ធផល ៥-១៕

ជំនួប El Clasico
ជំនួប El Clasico មុនឆ្នាំ ២០០៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]