ភ្នំពេញ៖ ផ្តើមចេញពីការប្រើប្រាស់គ្រឿងថែរក្សាសម្រស់តាមបែបបុរាណផ្សំចេញពីឱសថធម្មជាតិពិតៗ អ្នកនាង លីដា ដែលត្រូវបានគេស្គាល់ថាជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត និងបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនៅជុំវិញខ្លួន ជាពិសេសគឺមិត្តនារីៗរបស់អ្នកនាង ដែលចង់មានសម្រស់ស្រស់ស្អាតបែបនេះដែរ។

ជាក់ស្តែងបច្ចុប្បន្ននេះអ្នកនាង លីដា គឺជាអាជីវករលក់គ្រឿងថែរក្សាសម្រស់របស់បុរសនារីនៅលើផេក «ថែរក្សាសម្រស់តាមបែបធម្មជាតិ Miss Borann» ហើយដោយសារមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើន អ្នកនាងក៏បានឈានមកដល់ការបង្កើតនូវហាងស្ប៉ាដ៏ធំមួយកន្លែងនៅរាជធានីភ្នំពេញ។

ថែរក្សាសម្រស់តាមបែបធម្មជាតិ Miss Borann

មុនឈានដល់ការបង្កើតហាងស្ប៉ានេះឡើង អ្នកនាង លីដា បានប្រាប់ឱ្យដឹងថា មហិច្ចតារបស់នាងគឺចង់ឱ្យនារីៗដទៃ មានសម្រស់ស្រស់ស្អាតដូចជាខ្លួនដែរ។ ដោយកាលពីដំបូងឡើយ មុននឹងឈានជើងក្លាយខ្លួនមកជាអាជីវករល្បីឈ្មោះ និងមានលទ្ធភាពបើកហាងស្ប៉ាដូច្នេះ អ្នកនាង លីដា ប្រាប់ថាពេលនាងសម្រាលកូនរួចក៏សម្រេចចិត្តជ្រើសយកការប្រើប្រាស់ឱសថបុរាណខែ្មរយើង ដើម្បីថែរក្សាសម្រស់ឱ្យនៅតែក្មេងជាងវ័យ។

បន្ទាប់មកក៏មានមិត្តភក្តិជាច្រើននាក់ទាំងបុរស និងស្រ្តីបានសួរនាំពីរឿងនេះ និងចង់ប្រើគ្រឿងថែសម្រស់ទាំងនោះដូចគ្នាដែរ ទើបជាហេតុបណ្តាលឱ្យមានការចែកចាយលក់បន្តៗគ្នា។ ក្រោយមកអ្នកនាង លីដា ក៏បានក្លាយទៅជាអ្នកលក់ផលិតផលធម្មជាតិទាំងនេះនៅលើបណ្តាញសង្គមក្នុងផេក «ថែរក្សាសម្រស់តាមបែបធម្មជាតិ Miss Borann» ហើយចាប់ផ្តើមពីដំបូង មកដល់ឥឡូវនេះមានរយៈពេលអស់១ឆ្នាំជាងហើយ ដោយមានសមាជិកអ្នកទទួលទៅលក់បន្តជាង ៥០ នាក់ ជាតំណាងចែកចាយទូទាំងក្រុង និងបណ្តាខេត្ត។

ក្នុងនោះផលិតផលម៉ាស្សាតាមបែបធម្មជាតិ៖ 

- ចុះបញ្ចីស្លាកសញ្ញា «Miss Borann»
- ក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ លេខចុះបញ្ចី ១៨៩០០៦
- មជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មលេខ០០៥២១០៦១៨R

អ្នកនាង លីដា ពេលមានទម្ងន់
ឪសថធម្មជាតិនៅ Miss Borann

ម្ចាស់ហាងស្ប៉ាអ្នកនាង លីដា ក៏បានបញ្ជាក់ប្រាប់ទៀតផងដែរថា ពីមុនមកអ្នកនាងក៏មិនដែលគិតថាការថែរក្សាតាមបែបរូបមន្តបុរាណរបស់ខ្លួនមួយនេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងបែបនេះដែរ ហើយគោលបំណងធំនៃការបើកហាង «Miss Borann Spa» នេះគឺចង់ផ្តល់ឱកាសឱ្យអថិជនជាបុរស និងនារីៗទាំងឡាយបានមកសាកល្បងប្រើផលិតផលធម្មជាតិ ដែលអ្នកនាងបានបង្កើតដោយផ្ទាល់តែម្តង មុននឹងសម្រេចចិត្តទិញយកទៅប្រើប្រាស់។

Miss Borann Spa

សូមបញ្ជាក់ថា ផលិតផលធម្មជាតិទាំងអស់នេះគឺមានការផលិតដោយកូនខ្មែរ រីឯវត្ថុធាតុដើមយកមកពីខេត្តព្រៃវែង ប្រមូលដោយអ៊ុំពូមីងរស់នៅទីនោះផ្ទាល់ដាំក្រោយផ្ទះ នៅដីចំការទំនេរពីការដាំដំឡូង រកពីក្នុងព្រៃ ក្នុងដី ដូចជាប្រភេទមើមឫសឈើ វល្លិ ផ្កា ថ្នំាខ្មែរ គ្រាប់រុក្ខជាតិ ១២ មុខ រួមទាំងទឹកឃ្មុំព្រៃយកមកទាំងបង្គង់ៗតែម្តង។ 

ផលិតតាមបែបបុរាណដោយមិនមានផ្ទុកសារធាតុគីមីទុកបានយូរ គ្មានសារធាតុកាត់ស្បែកធ្វើឲប៉ះពាល់ដល់កោសិកាស្បែក ជាពិសេសយើងធ្វើផលិតផល «មិសបុរាណ» ឡើងមកដើម្បីគោលបំណង យ៉ាង ៖

- ព្យាបាលអតិថិជន ដែលប្រើប្រាស់ផលិតផលខុសខូចមុខ ឡើងជាំ ស្នាមអុចខ្មៅ មុខមុនប្រើផលិតផលណាក៏លែងត្រូវ អាចមកចូលរូមសាកល្បងជាមួយនឹងផលិតផលធម្មជាតិពិតៗសុទ្ធ១០០ ភាគរយ។

- លើកទឹកចិត្តប្អូនៗយុវវ័យ ដែលស្បែកនៅក្មេងខ្ចី ងាកមកប្រើប្រាស់ជាមួយផលិតផលធម្មជាតិទទួលបានផលពិតៗ យឺតយឺតសន្សឹមៗ តែស្អាតគឺស្អាត ហើយសាច់ចាំជារាងរហូត។

- លើកតំកើងផលិតផលខ្មែរ វត្ថុធាតុដើមខ្មែរឲ្យមានតម្លៃ និងអាចឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ មានកម្លាំងចិត្តធ្វើដំណាំដាំដុះ ហើយធ្វើការក្នុងប្រទេសខ្លួន។

Miss Borann Spa
ឱសថធម្មជាតិនៅ Miss Borann Spa

«Miss Borann Spa» ជាហាងស្ប៉ាតាមបែបបុរាណពិតៗប្រើប្រាស់នូវគ្រឿងផ្សំតាមបែបធម្មជាតិសុទ្ធ ១០០% រួមទាំងផ្លែឈើស្រស់ជាផលិតផលខ្មែរ ដែលមានគុណភាពព្យាបាលបញ្ហាស្បែកតាមបែបបុរាណ និងបែបសម័យទំនើបរួមមានផលិតផលពីប្រទេសបារាំង កូរ៉េ ថៃ ដែលតម្រូវតាមមុខមុន ស្នាមអុចខ្មៅ មុខខ្មូត មុខជាំ រោលអាលាក់ហ្ស៊ី មានសេវាកម្មម៉ាស្សាមុខ ញិចមុន បូមមុន ខាត់ស្បែក បញ្ចូលសេរ៉ូមមុខ និងដងខ្លូន ដោយអ្នកជំនាញ និងម៉ាស៊ីនទំនើប។

• សេវាកម្មនៅ «Miss Borann Spa» រួមមាន៖

- ម៉ាស្សាតាមបែបបុរាណ 7$ (1h free Steam)
- ម៉ាស្សាប្រេងជំនួយស្បែក 15$ (olive natural Spa) 1 ម៉ោង free Steam 30 min
- ម៉ាស្សា និងស្ក្រាបធម្មជាតិ 11 មុខ 15$ ( free steam 30 min)
- ម៉ាស្សា និងផ្លែឈើ 5 មុខបញ្ចូលគ្នា 15$ (free steam 30 min)
- ម៉ាស្សាមុខ 5 មុខ 25$ (Korea) ជាមួយ Dr.yams ,Dr.Innoderm, Iampure ,JM ,BNBG ម៉ាស៊ីន 6in 1 Hydra facial Machin
- ម៉ាស្សាជាបញ្ចូលវីតាមីនឈុត Désembre 40$ (ឈុតព្យាបាលមុនP-Skin និងមុខស)
- ម៉ាស្សាមុខញិចមុន បូមមុន និងព្យាបាល 18$ ដោយមិនគិតនាទីជាមួយរូមមន្តធម្មជាតិ Miss Bormann)
- ម៉ាស្សាមុខឱ្យស 15$ 5in1
- ត្រាំទឹកដោះគោស្ងួត 36$
- ស្ទីមស្បែកបញ្ចូលសេរ៉ូមឲ្យសខ្ចីដូចតារា 50$ Spa Capsule 7 Light Therapy Treatments
- ម៉ាស្សាមុខ V-line Magic Therapy សេវាកម្មលើកបណ្តឹងមុខធ្វើឱ្យទម្រងមុខ V និងបញ្ចូលកូឡាចិន
- ម៉ាស្សាមុខ ព្យាបាលមុនកប់ក្នុងសាច់ រន្ធរោមរីកធំ ជម្រុះកោសិកាចាស់បណ្តុះស្បែកថ្មី Black Therapy
- Body Exploliation Carrot & pineapples & papaya wrap ម្នាស់ជួយឱ្យស្បែកស ហើយភ្លឺថ្លា ការ៉ុតផ្តល់សំណើមដល់ស្បែក ខណៈដែលល្ហុងជួយបណ្តុះកោសិកាថ្មីឡើងថ្មី ជាពិសេសវាល្អបំផុតសម្រាប់ទប់ស្កាត់ភាពជ្រាវជ្រួញ
- Aloe Vera Body wrap ជួយឱ្យស្បែកភ្លឺរលោង ហើយព្យាបាលដោយភាពត្រជាក់ជ្រាបចូលយ៉ាងជ្រៅក្នុងស្រទាប់ស្បែកធ្វើឱ្យមានសំណើមខ្លាំង ល្អបំផុតសម្រាប់ស្បែកអាលាក់ហ្ស៊ី។
- Coconuts & Avocado wrap ដូងផ្តល់សំណើមយ៉ាងល្អប្រសើរ ឯបឺជួយឱ្យស្បែកសទន់ភ្លឺថ្លាក្មេងជាងវ័យ និងមានសុខភាពល្អដល់ស្បែក ល្អបំផុតសម្រាប់អ្នកស្បែកស្រអាប់ស្ងួត។

សេវាកម្មនៅ Miss Borann Spa
សេវាកម្មនៅ Miss Borann Spa
សេវាកម្មនៅ Miss Borann Spa
ឱសថបុរាណនៅ Miss Borann Spa

ប្រសិនជាលោកអ្នកអញ្ចើញមកទទួលសេវាកម្មនឹងទទួលបានសម្រស់ស្រស់ស្អាតក្មេងជាងវ័យបន្ថែមមួយកម្រិតទៀត ចង់បានស្បែកសម៉ត់ទន់រលោងផ្តល់សំណើមអាចប្រឹក្សាយោបល់បានតាមប្រអប់សារ ឬ តាមរយៈលេខទូរស័ព្ទ 010368183 / 06136818 / 0889998757។

អាសយដ្ឋានផ្លូវ 371 ផ្ទះ 8 N ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ខាងត្បួងប៉ុស្តិ៍បាយ័ន ក្រោយអាគាខៀវ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]