ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលរៀបចំឡើងដោយក្រុមហ៊ុន OPPO កាលពីពេលថ្មីៗនេះ ក្រុមការងារ Khmerload បានមានឱកាសចូលទៅទស្សនាដោយផ្ទាល់នៅក្នុងរោងចក្រផលិត និងតំឡើងទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនស្មាតហ្វួន លំដាប់ទី៤ នៅទូទាំងពិភពលោក។

សកម្មភាពតំឡើងទូរសព្ទនៅក្នុងរោងចក្រ Oppo
សកម្មភាពតំឡើងទូរសព្ទនៅក្នុងរោងចក្រ Oppo

ក្នុងដំណើរទស្សនា ខ្សែសង្វាក់ផលិតកម្មផលិត និងតំឡើងទូរសព្ទ OPPO R17 Pro ជាទូរសព្ទថ្មីចុងក្រោយ ដែលមិនទាន់មានវត្តមានលក់នៅលើទីផ្សារកម្ពុជានោះ យើងក៏បានទៅដល់បន្ទប់ពិសោធន៍មួយ ដែលកំពុងធ្វើការតេស្តសាកល្បងទូរសព្ទ OPPO Find X និង Find X-Lamborghini Version ដោយបានបោក បោះ ឆ្កូត ទម្លាក់ពីកម្ពស់ជិត ២ម៉ែត្រ ស្តែងៗ គ្មានស្តាយស្រណោះ។

ការធ្វើតេស្តទម្លាក់ទូរសព្ទ Oppo Find X
ការធ្វើតេស្តពត់ និងទម្លាក់ ទូរសព្ទ Oppo Find X

ការធ្វើតេស្តសាកល្បងលើភាពរឹងម៉ាំនៃកំពូលស្មាតហ្វូនចុងក្រោយរបស់ OPPO ដែលមានលក់លើទីផ្សារ និងមានតម្លៃរៀងក្រាស់មួយនេះ គឺត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល មិនថាការទម្លាល់ពីទីខ្ពស់ ពីផ្ទៃអេក្រង់ខាងមុខ-ក្រោយ និងគ្រប់ជ្រុងស្ទើរសុះសាច់នោះទេ ថែមទាំងមានការធ្វើតេស្តលើកម្រិតឆ្កូតនៃផ្ទៃទូរសព្ទ ប៊ូតុងចុច និងផ្នែកជាច្រើនទៀតនៅលើទូរសព្ទមួយនេះ ពីសំណាក់អ្នកជំនាញបច្ចេកទេស។

ការយត្រួតពិនិត្យគុណភាពទូរសព្ទ

បើតាមសម្តីរបស់អ្នកជំនាញនៅក្នុងរោងចក្រផលិត និងតំឡើងទូរសព្ទ OPPO ផ្ទាល់ បានឲ្យដឹងថា ការធ្វើតេស្តលើទូរសព្ទនីមួយៗ អាចមានចំនួនពី ៣ម៉ឺនដល់ ១០ម៉ឺនដងឯណោះ ដោយការធ្វើតេស្តទាំងនេះគឺដើម្បីធ្វើឲ្យប្រាកដថា រាល់ទូរសព្ទរបស់ OPPO ទាំងអស់ដែលចេញលក់ទៅដល់ដៃអតិថិជន សុទ្ធតែត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់បំផុត និងធានាគុណភាពក្នុងការប្រើប្រាស់៕

ការធ្វើតេស្តកម្រិតឆ្កូត និងប៊ូតុង ទូរសព្ទ Oppo Find X
ការធ្វើតេស្តលើផ្ទៃទូរសព្ទ Oppo Find X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]