ភ្នំពេញ៖ ទើបតែចេញក្ដៅប៉ុណ្ណោះ MV បទចម្រៀងក្រោមចំណងជើងថា «តួចិត្តអាក្រក់» ដែលបកស្រាយដោយតារាចម្រៀងលោក ជ័យ សុវ៉ាត ដោយបទចម្រៀងមួយបទនេះរបស់លោក គ្រាន់តែត្រូវបានផេករបស់ផលិតកម្មសាន់ដេចេញបង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានការចែកចាយ និងការសរសើរពីសំណាក់ហ្វេនៗតែម្ដង ដោយសារតែនេះជាបទដំបូង ដែលលោក ជ័យ សុវ៉ាត បានរំលេចនូវសិល្បៈល្ខោនខោល ហើយស្ដាប់ទៅពីរោះមិនធម្មតា។ អ្នកគាំទ្រជាច្រើនរំពឹងជំនួសសាមីខ្លួន ថាបទចម្រៀងមួយបទនេះ នឹងដក់ក្នុងអារម្មណ៍អ្នកស្នេហាវិស័យចម្រៀងភាគច្រើននោះផង។

ស្ទើរតែគ្មានអ្នកបានស្ដាប់បទចម្រៀង «តួចិត្តអាក្រក់» របស់លោកជ័យ សុវ៉ាត ណាម្នាក់ មិនសរសើរចំពោះ MV មួយបទនេះរបស់លោកនោះទេ ដោយសារតែ បទចម្រៀងមួយបទនេះ ហាក់ចាក់ដោតត្រូវអារម្មណ៍អ្នកគាំទ្រ ទាំងបទភ្លេង អត្ថន័យ និងជាពិសេសជាងគេ គឺការរំលេចល្ខោនខោល ដែលលោកបានប្រើជាការសម្ដែងនៅក្នុងសាច់ចម្រៀង ដែលធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍នោះតែម្ដង។ 

នៅក្នុងបទនេះ លោកមិនត្រឹមតែតែងតួជាយក្សក្នុងសិល្បៈល្ខោនខោលប៉ុណ្ណោះទេ ប៉ុន្តែលោកត្រូវគេដឹងថាបានហាត់រាំល្ខោនខោល ដើម្បីឱ្យសម្ដែងបានសមនៅក្នុង MV មួយបទនោះដែរ។ ធៀបនឹងបទផ្សេងៗរបស់លោក ដែលបានចេញក្នុងផលិតកម្មសានដេ គេកត់សម្គាល់ថាចម្រៀងមួយបទ «តួចិត្តអាក្រក់» របស់លោកបកស្រាយបានពីរោះ ហើយសម្រាប់សាច់ភ្លេងក៏លាយឧបករណ៍តន្ត្រីខ្មែរ ធ្វើឱ្យស្ដាប់ទៅប្លែកត្រចៀក និងមានលក្ខណៈជាតិគួរឲ្យសរសើរ ខណៈដែលការរំលេចឈុតឆាកល្ខោនខោលក្នុងវគ្គលោកច្បាំងនឹងព្រះរាម ដណ្ដើមយកព្រះនាងសិតា ក៏ជាអ្វីដែលធ្វើឱ្យ MV មួយបទនេះ ក្លាយជាបទដក់ក្នុងអារម្មណ៍អ្នកបានស្ដាប់។

មកទល់ម៉ោងនេះ គេឃើញមានអ្នកចែកចាយបទចម្រៀងមួយបទច្រើននាក់ បង្ហោះពាក្យថា ពីរោះណាស់! មានន័យណាស់! អមដោយការសរសើរថាលោក ជ័យ សុវ៉ាត គឺជាអាយដលនៅក្នុងវិស័យចម្រៀង។ យ៉ាងណាមិញ គេមិនទាន់ដឹងថាម្ចាស់បទចម្រៀងគឺលោក ជ័យ សុវ៉ាត មានអារម្មណ៍បែបណា ក្រោយចម្រៀងមួយបទត្រូវបានអ្នកស្នេហាវិស័យចម្រៀងចាប់អារម្មណ៍នោះទេ ក្នុងពេលដែលគេបានត្រឹមតែដឹងថាសាច់រឿងក្នុងបទចម្រៀងនេះ គឺការបំផុសល្ខោនខោលមួយដ៏ធំ នៅក្នុងបរិបទ ដែលយុវវ័យភាគច្រើនងាកមកគាំទ្រសិល្បៈបុរាណមួយនេះវិញ៕

តោះមកទស្សាបទចម្រៀង និងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត សម្តែងក្នុង MV
លោក ជ័យ សុវ៉ាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជ័យ សុវ៉ាត